ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
កម្ពុជា ទទួល ធ្វើជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប មានអត្ថប្រយោជន៏ សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឈន៏... 18/09/2021
Sat,18 September 2021 (Time 10:09 AM)
ដោយ ៖ voj+ktk168 (ចំនួនអ្នកអាន: 540នាក់)

មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស បាន អះអាង ថា មាន មូលហេតុ និង អត្ថប្រយោជន៍ ច្រើនណាស់ ដែល កម្ពុជា ត្រូវ ទទួល បាន ពី ទំនាក់ទំនង រវាង អាស៊ី និង អឺរ៉ុប (ASEM) ដែល ក្នុង នោះ មានការ បង្ហាញ ពី ភាព ចាស់ទុំ ផ្នែក នយោបាយ ការទូត ក៏ដូចជា ស្ថេរភាព និង សន្តិសុខ ជាដើម ទៅកាន់ ពិភពលោក ដូច្នេះ ទើប កម្ពុជា សម្រេច ចូល ជា ដៃគូ នៃ កិច្ចប្រជុំ នេះ នៅ ឆ្នាំ ២០០៤ ។

ថ្លែង នៅក្នុង វេទិកា មួយ ស្តី ពី កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១៣ (ASEM 13) ដែល រៀបចំឡើង ដោយ ក្លិប អ្នកកាសែត កម្ពុជា ( ក . អ . ក ) កាលពី ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ លោក លុយ ដា វីត រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា បាន ថ្លែង ថា កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប គឺជា វេទិកា មួយ ដែល ត្រូវ បាន បង្កើត ឡើង កាលពី ឆ្នាំ ៩៩៦ ដែល កាលនោះ មានតែ ប្រទេស ជា ដៃគូ ចំនួន ២៦ ប៉ុណ្ណោះ មកពី ទ្វីបអាស៊ី និង អឺរ៉ុប ហើយ គោលបំណង នៃ ការបង្កើត កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប នេះ គឺ ដើម្បី ជំរុញ កិច្ច សហប្រតិបត្តិការ រវាង ទ្វីប ទាំងពីរ គឺ អាស៊ី និង អឺរ៉ុប ដោយ ឈរលើ សសរស្តម្ភ ចំនួន ៣ គឺ សសរស្ដម្ភ ទី ១. នយោបាយ ៖ តាមរយៈ កិច្ច សន្ទនា និង ការ កសាង ទំនុកចិត្ត ការ លើក កម្ពស់ សន្តិសុខ ការដោះស្រាយ បញ្ហា ប្រឈម នៅលើ សកលសសរស្ដម្ភ ទី ២. សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖ ការជំរុញ ភាពជា ដៃគូ សេដ្ឋកិច្ច រវាង អាស៊ី និង អឺរ៉ុប ។ សសរស្តម្ភ ទី ៣. សង្គម វប្បធម៌ និង អប់រំ ៖ សំដៅ ដល់ ការ តភ្ជាប់ ទំនាក់ទំនង វប្បធម៌ សង្គម និង ទំនាក់ទំនង រវាង ប្រជាជន និង ប្រជាជន នៃ តំបន់ ទាំងពីរ ។
មូលហេតុ ដែល កម្ពុជា យើង ចូល ជា ដៃ កូ នៃ កិច្ចប្រជុំ នេះ លោក លុយ ដា វីត បាន អះអាងថា ដោយសារ តែ កម្ពុជា មើលឃើញ ពី ផលប្រយោជន៍ នៃ ទំនាក់ទំនង រវាង អាស៊ី និង អឺរ៉ុប ដូច្នេះ កម្ពុជា ក៏ សម្រេច ចូល ជា ដៃគូ កិច្ចប្រជុំ នេះ នៅ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០០៤ នា កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ៥ នៅ ទីក្រុង ហាណូយ ហើយ ប្រទេស ដែល ចូល ជា ដៃ នៃ កិច្ចប្រជុំ នេះ ក្រោយ គេ គឺ ប្រទេស កា ហ្សាក់ស្ដ ង់ នៅ ឆ្នាំ ២០០៤ ហើយ រហូត មក ដល់ ពេល នេះ មាន កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប មាន ដៃ គួ ចំនួន ៥៣ ដែលមាន ៥១ ប្រទេស និង ២ ស្ថាប័ន ។ ក្នុងនោះ មកពី អាស៊ី ចំនួន ២១ ប្រទេស និង ៣០ ប្រទេស ពី អឺរ៉ុប បូក ពី ស្ថាប័ន ទៀត គឺ ទី ១, សហភាព អឺរ៉ុប និង ទី ២, លេខាធិការដ្ឋាន អាស៊ាន ។
លោក លុយ ដេវីត អះអាងថា បើ គិត ពី ទំហំ ប្រជាជន ទំហំ ពាណិជ្ជកម្ម ទំហំ សេដ្ឋកិច្ច និង ទំហំ ទេសចរណ៍ នៃ បណ្ដា ប្រទេស ជា សមាជិក ASEM នេះ តំណាង ឱ្យ ៦០ ភាគរយ នៃ ប្រជាជន ទូទាំង សកលលោក , ៦៥ ភាគរយ នៃ សេដ្ឋកិច្ច ពិភពលោក , ៥៥ ភាគរយ នៃ ទំហំ ពាណិជ្ជកម្ម សកលលោក និង ៧៥ នៃ ទំហំ ទេសចរណ៍ ទូទាំង សាកលលោក ។ លោក ថា កម្ពុជា ក្រោយពី ចូល ជា ដៃគូ កិច្ចប្រជុំ ASEM នេះ បាន បាន ចូលរួម យ៉ាងសកម្ម ទាំង កិច្ចប្រជុំ ថ្នាក់ រដ្ឋមន្ត្រីការបរទេស ថ្នាក់ ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល ដែល សម្ដេចនាយក រដ្ឋមន្ត្រី តែងតែ ចូលរួម ជានិច្ច ហើយ ចុង ក្រោយនេះ គឺ សម្ដេច បាន ចូលរួម ប្រជុំ ASEM លើក ទី ១២ ដែល រៀបចំ ដោយ សហភាព អឺរ៉ុប នៅ ទីក្រុង ព្រុ ច សែ ល នា ឆ្នាំ ២០១៨ ។ នៅ ពេល នោះ ហើយ ដែល អង្គ ប្រជុំ បាន ឯកភាព ឲ្យ កម្ពុជា ធ្វើជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១៣ (ASEM 13) ដែល យើង គ្រោង ធ្វើ កាលពី ឆ្នាំ ២០២០ តែ ត្រូវ លើក ពេល ដោយសារ តែ បញ្ហា កូ វីដ ១៩ ។
ជាមួយនឹង ការលើកឡើង ខាងលើនេះ លោក ក៏ បង្ហាញ ពី មូលហេតុ ឬ អត្ថប្រយោជន៍ ចំនួន ៤ ដែល កម្ពុជា ទទួល ធ្វើជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ ដ៏ ធំ នេះ គឺ ទី ១, គឺ ដើម្បី បង្ហាញ ពី ភាពចាស់ទុំ ផ្នែក នយោបាយ ការទូត របស់ កម្ពុជា ក៏ដូចជា ឱកាស ដែល កម្ពុជា យើង លើកមុខ មាត់ នៅលើ ឆាក អន្តរជាតិ តាមរយៈ ការបង្ហាញ តួនាទី របស់ខ្លួន ក្នុង ការចូល រួម ដោះស្រាយ បញ្ហា ប្រឈម នៅលើ ពិភពលោក ដែល កំពុង ជួបប្រទះ ទី ២, ជា ឱកាស ដែល កម្ពុជា ពង្រឹង កិច្ច សហប្រតិបត្តិការ ជាមួយ បណ្តា ប្រទេស អា សី ទាំងអស់ ទី ៣, វត្តមាន របស់ ថ្នាក់ដឹកនាំ មកពី បណ្ដា ប្រទេស អាស៊ាន ដូចជា បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េ រុស្ស៊ី ជាដើម នឹង បង្ហាញ ពិភពលោក ថា កម្ពុ ជា មាន ស្ថេរភាព នយោបាយ មាន សន្តិភាព ពេញលេញ និង កំពុង ដើរ នៅលើ វិថី មួយ ឆ្ពោះ ទៅ រក ការ អភិវឌ្ឍន៍ ដែល ត្រឹមត្រូវ នាពេល អនាគត ទី ៤, ឱកាស សម្រាប់ កម្ពុជា យើង បង្ហាញ ពី អរិយធម៌ វប្បធម៌ ដើម្បី ទាក់ទាញ អ្នកវិនិយោគ អ្នក ទេសចរណ៍ មក ចូល កម្ពុជា ។

លោក លុយ ដា វីត បាន ឲ្យ ដឹង ដែរ ថា ដើម្បី រៀបចំ កិច្ចប្រជុំ ដ៏ ធំ នេះ រាជរដ្ឋាភិបាល បាន បង្កើត គណៈកម្មការ ដើម្បី រៀបចំ កិច្ចប្រជុំ កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១៣ នេះ ដែលមាន លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជា ប្រធាន ។ ក្នុងនោះ ក៏បាន បង្កើត លេខាធិការដ្ឋាន ដែលមាន ខ្លួន លោក ជា ប្រធាន និង មាន អនុគណៈកម្មការ ចំនួន ៦ ទៀត ។
ចំណែក លោក មាស សោ ភ័ ណ្ឌ អនុរដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួង ព័ត៌មាន បាន ថ្លែងថា នៅក្នុង កិច្ចប្រជុំ កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១៣ នេះ ក្រសួង ព័ត៌មាន ក៏បាន ទទួល ភារកិច្ច ដឹកនាំ នៅក្នុង អនុគណៈកម្មការ មួយ ក្នុងចំណោម អនុគណៈកម្មការ ចំនួន ៦ គឺ អនុគណៈកម្មការ ផ្សព្វផ្សាយ ព័ត៌មាន ហើយ ពាក់ព័ន្ធ នឹង អនុគណៈកម្មការ នេះ ក្រសួង ព័ត៌មាន បានដាក់ ចេញ នូវ ផែនការ សកម្មភាព ធំៗ ចំនួន ៣ គឺ ៖
ទីមួយ , ដំណើរការ មុន កិច្ចប្រជុំ ដោយ រៀបចំ ជា កិច្ចប្រជុំ ផ្សព្វផ្សាយ ផ្សេងៗ រួមមាន ការផ្សព្វផ្សាយ អត្ថបទ បទ យកការណ៍ និង កិច្ចពិភាក្សា ផ្សេងៗ ដែល ពាក់ព័ន្ធ ទៅនឹង កិច្ចប្រជុំ កំពូល អាស៊ី អឺរ៉ុប នេះ ។


ទី ពីរ , ក្រសួង បានរៀបចំ ត្រៀមលក្ខណៈ ដើម្បី ផ្សាយ ផ្ទាល់ ពី កម្មវិធី ដែលមាន សារៈសំខាន់ នេះ ដូចជា កម្មវិធី បើក កម្មវិធី បិទ និង កម្មវិធី ផ្សេងៗ ទៀត ដែល អនុញ្ញាត ឲ្យ ផ្សព្វផ្សាយ ជា សាធារណៈ ។
ទី បី , ការងារ ត្រៀម ក្រោយ កិច្ចប្រជុំ កំពូល អាស៊ី អឺរ៉ុប ដូចជា ការ ចងក្រង នូវ ឯកសារ ដើម្បី ផ្សព្វផ្សាយ ទាក់ទង ទៅនឹង ដំណើរការ កិច្ចប្រជុំ ឬ លទ្ធផល នៃ កិច្ចប្រជុំ និង បញ្ហា ពាក់ព័ន្ធ ទៅនឹង កិច្ចប្រជុំ កំពូល អាស៊ី អឺរ៉ុប នេះ ផងដែរ ។
បើតាម លោក មាស សោ ភ័ ណ្ឌ ក្រសួង ព័ត៌មាន ក៏បាន ទទួល ការងារ មួយទៀត គឺ ការរៀបចំ វេទិកា និពន្ធ នាយក សារព័ត៌មាន នៃ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១០ ។
សូមបញ្ជាក់ថា កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១៣ (ASEM 13) ដែល កម្ពុជា ធ្វើជា ម្ចាស់ផ្ទះ គ្រោង នឹង រៀបចំ រយៈពេល ២ ថ្ងៃ គឺ នៅ ថ្ងៃទី ២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ តាម ប្រព័ន្ធ Video Conference ការសម្រេច កិច្ចប្រជុំ កំពូល ASEM 13 តាម ប្រព័ន្ធ Video នេះ ក្រោយពី មានការ ណែនាំ របស់ គណៈ ក ម្មា ធិ ការ ជាតិ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វីដ -១៩ ដោយ បញ្ជាក់ថា ការរៀបចំ កិច្ចប្រជុំ កំពូល ជា លក្ខណៈ រូបវ័ន្ត នឹង មិនមាន សុវត្ថិភាព ដល់ ថ្នាក់ដឹកនាំ នៃ ប្រទេស ដៃគូ ASEM ដែល នឹងត្រូវ មក ចូលរួម កិច្ចប្រជុំ នោះឡើយ ព្រោះ ជំងឺ រាតត្បាត នេះ បាន និង កំពុង បន្ត រីក រាលដាល ខ្លាំង ស្រប ពេលដែល បណ្តា ប្រទេស លើ ពិភពលោក បាន ដាក់ ចេញ នូវ ការ រឹតត្បិត លើ ការ ធ្វើដំណើរ ថ្មីៗ ។
ដោយឡែក ទាក់ទង បញ្ហា ព័ត៌មាន ហើយ ដើម្បី ឲ្យ ព័ត៌មាន ពី កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប លើក ទី ១៣ (ASEM 13) នេះ ត្រូវបាន ផ្សព្វ ផ្សាយ បាន ទូលំទូលាយ មន្ត្រីជាន់ខ្ពស់ ក្រសួង ព័ត៌មាន ក៏បាន ឯកភាព បង្កើត គ្រុប តេ លេ ក្រាម មួយ ដើម្បី ឱ្យ អ្នកសារព័ត៌មាន ទទួលបាន ព័ត៌មាន ទាក់ទង កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប ដែល កម្ពុជា នឹង ធ្វើ ជា ម្ចាស់ផ្ទះ នេះ ហើយ ការងារ នេះ ត្រូវ បាន ប្រគល់ ទៅ ឲ្យ ក្លិប អ្នកកាសែត កម្ពុជា ដើម្បី រៀបចំ ជា គ្រុប ៕
ពីក/មនិងសអកអ

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1022 នាក់
ម្សិលមិញ :
131 នាក់
សប្តាហ៍នេះ :
3301 នាក់
ខែនេះ :
7896 នាក់
3 ខែនេះ :
20114 នាក់
សរុប :
550991 នាក់