ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក យី ថុលមេគយច្រកព្រែកចាក ល្បីល្បាញខាងពុករលួយជាប្រពន្ធ័ !លោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរមើលរំលង? 19/09/2021
Sun,19 September 2021 (Time 01:02 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1038នាក់)

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺមានការបើកដៃពីសំណាក់មេគយខេត្តកំពត ផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យមេគយខេត្តកំពត និងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្រ្តីនៅក្នុងខេត្តកំពត បានឲ្យដឹងថា ចាប់តាំងពីលោក យី ថុល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត រហូតមកដល់ពេលនេះគឺលោក​ យី ថុល ប្រើតួនាទីនិងអំណាចអំពើពុករលួយយ៉ាងពេញទំហឹង។
ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹមតែ40ទៅ45ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយ?។ទន្ទឹមនឹងនេះក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញនិងពងមាន់ពងទា តាមច្រករបៀងត្នោតចុងស្រង់ ក៏ជាប្រភពចំណូលរបស់លោក យី ថុល ប្រធានការិយាល័គយច្រកទ្វារអន្តរជាតិព្រែកចាក និងបក្ខពួកដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បន្តសាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកទៀតទេ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកព្រែកចាក បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញលោក យី ថុល និងបក្ខពួកបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនហើយសូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីក៏ឈ្មួញអាចនាំចូលតាមច្រកព្រែកចាក បានដែរ។ ហេតុនេះលោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក យី ថុល ។មានត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3935 នាក់
ខែនេះ :
12161 នាក់
3 ខែនេះ :
38339 នាក់
សរុប :
853972 នាក់