ខេត្តព្រះវិហារ : កម្លាំងរដ្ឋបាលព្រៃឈើមួយក្រុម បានរងការប៉ុនប៉ងកាប់នឹងពូថៅដៃពីជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ខណៈកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បង្ក្រាបបានរថយន្តស៊េរីទំនើប ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។ ប្រតិបត្តិការប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងនោះ បានដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្ត ១គ្រឿង ដែលផ្ទុកឈើពេញប្រៀប ហើយត្រូវចាប់បាននៅពេលនេះ ប្រភេទស៊ីណា ពណ៌ស គ្មានស្លាកលេខ រថយន្តនេះបានដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើនេះ លោកបានតាមប្រមាញ់ជាយូរមកហើយ តែតាមមិនដែលទាន់នោះទេ ទើបតែនៅក្នុងថ្ងៃនេះ បានប្រទះឃើញនៅក្នុងឃុំរួសរាន់ ដែលកំពុងបើកនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចនៅពេលនោះ បានប្រដេញតាមចាប់តាំងពីម៉ោង ៤រសៀល រហូតមកដល់ម៉ោងជាង ៧យប់ ទើបចាប់បាន។លោក ស៊ុំ ស៊ីវុត្ថា បានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពកំពុងឃាត់ចាប់រថយន្តដឹកឈើ ១គ្រឿងនោះ កម្លាំងរដ្ឋបាលព្រៃឈើ បានប្រទាញប្រទុងគ្នាជាមួយក្រុមឈ្មួញដឹកឈើ ហើយក្រុមដឹកបទល្មើសព្រៃឈើ បានទាញពូថៅដៃរត់មករកកាប់សមត្ថកិច្ច តែដោយសារកម្លាំងរដ្ឋបាលព្រៃឈើមានគ្នាច្រើន ក្រុមនេះបានដកថយ និងរត់គេចខ្លួនចេញពីទីបង្ក្រាបរថយន្តដឹកឈើនោះ។ លោកថា ក្រោយការបង្ក្រាប រថយន្តដែលផ្ទុកទៅដោយឈើពេញប្រៀបនេះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ច្បាប់ ។ខេត្តព្រះវិហារ : កម្លាំងរដ្ឋបាលព្រៃឈើមួយក្រុម បានរងការប៉ុនប៉ងកាប់នឹងពូថៅដៃពីជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ខណៈកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បង្ក្រាបបានរថយន្តស៊េរីទំនើប ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។ ប្រតិបត្តិការប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងនោះ បានដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្ត ១គ្រឿង ដែលផ្ទុកឈើពេញប្រៀប ហើយត្រូវចាប់បាននៅពេលនេះ ប្រភេទស៊ីណា ពណ៌ស គ្មានស្លាកលេខ រថយន្តនេះបានដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើនេះ លោកបានតាមប្រមាញ់ជាយូរមកហើយ តែតាមមិនដែលទាន់នោះទេ ទើបតែនៅក្នុងថ្ងៃនេះ បានប្រទះឃើញនៅក្នុងឃុំរួសរាន់ ដែលកំពុងបើកនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចនៅពេលនោះ បានប្រដេញតាមចាប់តាំងពីម៉ោង ៤រសៀល រហូតមកដល់ម៉ោងជាង ៧យប់ ទើបចាប់បាន។លោក ស៊ុំ ស៊ីវុត្ថា បានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពកំពុងឃាត់ចាប់រថយន្តដឹកឈើ ១គ្រឿងនោះ កម្លាំងរដ្ឋបាលព្រៃឈើ បានប្រទាញប្រទុងគ្នាជាមួយក្រុមឈ្មួញដឹកឈើ ហើយក្រុមដឹកបទល្មើសព្រៃឈើ បានទាញពូថៅដៃរត់មករកកាប់សមត្ថកិច្ច តែដោយសារកម្លាំងរដ្ឋបាលព្រៃឈើមានគ្នាច្រើន ក្រុមនេះបានដកថយ និងរត់គេចខ្លួនចេញពីទីបង្ក្រាបរថយន្តដឹកឈើនោះ។ លោកថា ក្រោយការបង្ក្រាប រថយន្តដែលផ្ទុកទៅដោយឈើពេញប្រៀបនេះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា