ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋរិះគន់អាជ្ញាធរទីក្រុងភ្នំពេញថាធ្វើមុខក្រាស់មិនព្រមបង្ក្រាបល្បែងទឹកភ្លៀងនៅខាងជើងផ្សារអូរឬស្សី ស្តេចល្បែងទឹកភ្លៀងអាង ច្បាប់ក្រោមតុប្រចាំរាជធានីភ្នំពេញមាន៖ 1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១) 2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង 3-ឆៃហ៊ូ ឈ្មោះសួរ ហៅ
Wed,01 June 2022 (Time 01:10 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 615នាក់)

1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១)
2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង
3-ឆៃហ៊ូ ឈ្មោះសួរ ហៅ(តាភ្នំមាស)
 
     អ្នកទាំង៣ខាងលើជាមេល្បែងមានឥទ្ធិពលដែលអាចកាច់ចង្កូមអាជ្ញាធរទីក្រុងភ្នំពេញបោះ
ចោលគ្មានសល់បាន។បើគឹតត្រឹមម៉ោងនេះទំនងជាគ្មានអាជ្ញាធរមកពីឋានទេវតាណាហ៊ានមកបង្ក្រាបបនល្បែងទឹកភ្លៀងពួកគេឡើយ។
តើហេតុអ្វីទើបសមត្ថកិច្ចទីក្រុងភ្នំពេញនៅតែមិនបង្ក្រាបល្បែងទឹកភ្លៀងលេងកណ្តាលទីក្រុង ឬត្រូវថ្នាំសណ្តំប្រភេទUSDរបស់មេបនល្បែង?
  ពលរដ្ឋថា ជារឿងចម្លែកណាស់ ក្នុងលោកនេះមានឆ្មារខ្លាចកណ្តុរ ។ពលរដ្ឋក្នុងក្រុងភ្នំពេញនិយាយនេះគឺសំដៅចំៗថា អភិបាលក្រុងភ្នំពេញ និង ស្នងការនគរ
បាលក្រុងភ្នំពេញ គឺលោកឃួង ស្រេងនិងលោក ស ថេត ប្រឹងធ្វើមុខក្រាស់ឃ្មឹក ក្រាញមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងល្មើសច្បាប់នៅនឹងស្តុបអូរឬស្សី កណ្តាលក្រុង  ដែលលេងសាហាវជាងកាសុីណូNagaទៅទៀតសោះ។ល្បែងទឹកភ្លៀងនេះ លេងចាញ់ឈ្នះលុយទាំងលានៗដុល្លារក្នុងមួថ្ងៃៗ។
    គួរដឹងថា តាំងពីថ្ងៃទី១៥ ខែមីនា ២០២២ដល់ថ្ងៃនេះ ។គេឃើញមេល្បែងឈ្មោះ(សួរ)ស្តេចល្បែងទឹកភ្លៀងអាង
ច្បាប់ក្រោមតុប្រចាំរាជធានីភ្នំពេញមាន៖
1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១)
2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង
3-ឆៃហ៊ូ ឈ្មោះសួរ ហៅ(តាភ្នំមាស)
     អ្នកទាំង៣ខាងលើជាមេល្បែងមានឥទ្ធិពលដែលអាចកាច់ចង្កូមអាជ្ញាធរទីក្រុងភ្នំពេញបោះ
ចោលគ្មានសល់បាន។បើគឹតត្រឹមម៉ោងនេះទំនងជាគ្មានអាជ្ញាធរមកពីឋានទេវតាណាហ៊ានមកបង្ក្រាបបនល្បែងទឹកភ្លៀងពួកគេឡើយ។
បើកលេងទឹកភ្លៀងយ៉ាងចំហរ ឥតញញើតច្បាប់ ឬអត់ខ្លាចអាជ្ញាធរទីក្រុងភ្នំពេញសោះ។ធ្វើអោយមហាជនមើលឃើញអាជ្ញាធរក្រុង«ពីមុនជាឆ្មារពិឃាតក្លាយទៅជាកណ្តុរក្នងដី»ទៅវិញ។ពួកគាត់ថាឈ្មោះសួរ អាចធ្វើអោយអាជ្ញាធរក្រុងទាំងមូលបាក់អំនួតបាន។ េះជាការលើកឡើងតាមរយៈវោហាចំអកឡកឡឺយដ៏គ្រោតគ្រាតចេញពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ ដែលស្អប់ខ្ពើមល្បែងសុីសងនិងពីមាត់ក្រុមគ្រួសារដែលរងគ្រោះព្រោះមានសាច់ញាតិចាញ់ល្បែងទឹកភ្លៀងនេះធ្ងន់ធ្ងរ។                                             
  ពលរដ្ឋនិយាយពីមាត់មួយទៅមួយថា លោកឃួង ស្រេង បានត្រឹមតែប្រជុំដាក់ផែនការបង្ក្រាបនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាព ។ពេលប្រជុំនិយាយយ៉ាងបែកពពុះមាត់  ក្តៅដល់៣០០អង្សា តែចេញផុតពីសាលប្រជុំ  ចុះត្រជាក់ល្ហឹម «រស់តែមាត់ត្រគៀកងាប់ស្តូក»។                                           គួររម្លឹកថា បនល្បែងប្រើច្បាប់ក្រោមតុនេះ គេដាក់បំពង់ទទឹកឬបំពង់វាស់ទឹកភ្លៀង  នៅខាងលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី តាមផ្លូវស្ហ្សាឌឺហ្គោល។
  ប្រភពអោយដឹងថា លោកសួរបើកលេងទឹកភ្លៀងជាង៣០ឆ្នាំនៅកន្លែងដដែលនេះ ហើយមានតែសម័យ«ល្បងអ៊ួងស្មងបាក់ ហេង ពៅ»ទេ  ដែលបានចាប់ ឈ្មោះ(សួរ)វ៉ៃខ្នោះញាត់ចូលឡានយកទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានម្តងធ្វើអោយឈ្មោះសួរ រាកនោមដាក់ខោក្នុងឡានប៉ូលីស និង បាក់អំនួត ខ្មាស់គេស្ទើរលែងមកជាន់ដីស្រុកខ្មែរ។
     នៅទីសាធារណៈតាមតូបកាហ្វេព្រឹកៗវិញ  មានពាក្យចចាមរាមថា«លោកចៅហ្វាយ
ក្រុង និងលោកស្នងការក្រុង ព្រមទាំងអាជ្ញាធរមានសមត្ថ
កិច្ចមានអំណាចខ្លាំងៗឯទៀតប្រចាំទីក្រុងនេះ ត្រូវមេល្បែងទឹកភ្លៀងទិញទឹកចិត្ត ដាក់ថ្នាំសណ្តំប្រភេទUSDដេកលក់អស់ហើយ ទើបល្បែងទឹកភ្លៀងល្មើសច្បាប់របស់លោក«សួរ»
លេងបានយ៉ាងភ្លូកទឹកភ្លូកដី តាំងពីថ្ងៃ១៥ មីនា២០២២មក ហើយសូម្បីតែនៅបាត់ដំបងឆ្នាំនេះអាជ្ញាធរខេត្តនោះបិទជិតឈឹង ក៏អាចរត់មកជ្រកលេងនៅអូរឬស្សីក្រុងភ្នំពេញបានដែរ ។ 
   គួរបញ្ចាក់ថាឆ្នាំនេះ(នៅខេត្តបាត់ដំបង លោកសុខ លូចៅហ្វាយខេត្តបាត់ដំបង និងលោកស្នងការ សាត គឹមសាន្ត ព្រមទាំងព្រះរាជអាជ្ញារខេត្ត
នេះ  ពួកគាត់ហាក់ស្អប់ខ្ពើមអ្នកលេងល្បែងទឹកភ្លៀងនោះណាស់ បានបិទជិតឈឹង សូម្បីតែទូជញ្ជីងសម្រាប់ទួទាត់លុយទឹកភ្លៀងក៏ព្រះរាជ្ញាខេត្តបាត់ដំបងកោះហៅទៅដុះក្អែលគ្មានសល់មួយក្បាលឡើយ។ ចម្លែកតែព្រះរាជ
អាជ្ញាសាលាដំបូងរាជធានីភ្នំពេញនិងអាជ្ញាធរក្រុងភ្នំពេញ អត់ឃើញកោះហៅមេល្បែងទឹកភ្លៀងនិង អាជ្ញាធរពាក់ព័ន្ធមកដុះក្អែលម្នាក់សោះ សង្ស័យតែត្រូវថ្នាំUSDឬគ្រប់ទឹកខ្ទេចគ្របគ្នាគ្មានសល់ទេដឹង?។
   លោកឈួន ពិដោរ ជាអ្នកលេងទឹកភ្លៀងមួរូបដែរមានលំនៅក្បែរផ្សារអូរឬស្សី បានអោយដឹងថា(លោកសួរ)ជាមេល្បែងទឹកភ្លៀងអត់ច្បាប់៣០ឆ្នាំហើយ។ឆ្នាំនេះលឺថា ចាយអស់ដល់ទៅខ្ទង់លានដុល្លាឯណោះទិញច្បាប់ក្រោមតុ  ដែលអាចលេងពេញមួយរដូវ២០២២នេះគ្មាននរណាចាប់។លោកពិដោរបន្តថា៖មេល្បែងទឹកភ្លៀងបើកលេងដោយប្រើម៉ាសុីន កត់ត្រា រាល់ការចាក់ភ្នាល់ទិញចូលនិងការលក់ចេញដោយស្វ័យប្រវត្តិរបៀបដូចហ្គេមក្នុងកាសុីណូទាំងស្រុង។របៀបលេងគឺ អ្នកលេងត្រូវតែយកលុយតំកល់ទៅដាក់ក្នុងធនាគារជាមុន។អ្នកលេងធំៗគេដាក់លុយតំកល់ចូលធនាគារចាប់ពី១លានដុល្លារឡើង ឮថា មានឧញ៉ានិងលោកផ្កាយៗខ្លះ  ម្នាក់ៗបានដាក់លុយតំកល់នៅធនាគារដល់ជាង៥លានដុល្លារឡើងឯណោះយកមកបញ្ចូលម៉ាសុីន ព្រោះគេលេងធំ។បន្ទាប់ពីតំកល់លុយក្នុងធនាគាររួច គេយកBank ការ៉ងទី ឬLCឬសេក  ទៅអោយមេបញ្ចូលក្នុងគណនីម៉ាសុីនហ្គេម ដែលមេទឹកភ្លៀងរៀបចំអោយ លុះលុយចូលរួច គឺok  គេអាចលេងហើយ។ប៉ុន្តែអាចលេងត្រឹមទឹកលុយខ្លួនដែលមានក្នុងម៉ាសុីនប៉ុណ្ណោះ បើទិញ,លក់ចុះឡើងម៉ាសុីនសុីអស់ទូទាត់ស្មើសូន្យ ម៉ាសុីនបញ្ឈប់លែងអោយលេងដោយស្វ័យប្រវត្តិ។បើឈ្នះម៉ាសុីនក៏បូកថែមអោយវិញដោយស្វ័យប្រវត្តិដែរ។លើកលែងលែងរាយរងក្រៅម៉ាសុីនគេប្រើអាយកូមឬទូរសព្ទនោះគឺក៏អ្នកដាក់លុយចូលម៉ាសុីចែកអោយលេងដើម្បីយក
ចំណេញក្បាលកាក់ដែរ។
     លោកពិដោរបន្តថា  រឿងមេទឹកភ្លៀងអារកហុតឈាមពួកឧញ៉ាៗនិងពួកផ្កាយៗបែបណាទើបបានចំណេញមួយខែៗរាប់លានដុល្លារ  រឿងនេះលោកនឹងរៀបរាប់បន្តថ្ងៃក្រោយទៀត គឺថាតើគេទិញបែបណា?គេលក់បែបណា?ក្នុងមួយថ្ងៃមួយយប់ មានមនុស្ស១នាក់ទិញលក់ជាមធ្យមប៉ុន្មានដង?ហើយទិញមួយកៅសូ៊មេកាត់តុងក្នុងម៉ាសុិនមុនស្រេចប៉ុន្មានដុល្លារ?នៅលក់វិញគេកាត់បុន្មាន$ក្នុងមួយកៅស៊ូ ឬមួយដុំ?អ្វីជាហេតុនាំអោយ ពេលចប់រដូវ លោកសួរដែលមកពីUSAមកធ្វើនំអត់ម៉្សៅ អាចវេចលុយវាល់លានដុល្លារទៅអាមេរិកវិញបាត់ឈឹង រាល់ឆ្នាំ?។លោកសួរបានបន្សល់តែអ្នកលេងគឺឧញ៉ាល្ងង់ និងលោកផ្កាយភ្លើនិង ពលរដ្ឋខ្មែរសមលូតត្រង់អ្នកលេងដែល  ងប់ងុលទឹកភ្លៀង  អោយវេទនាទាស់ទែងបែកបាក់គ្រួសារ រលាយទ្រព្យសម្បត្តិព្រោះគ្មានអាណាព្យាបាលណាមកសង្រ្គោះពួកគាត់សោះ គួរអាសូរពន់ពេកណាស់។ 
     ឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញនិងឯកឧត្តមស ថេត ស្នងការនគរ
បាលក្រុងភ្នំពេញ មិនអាចទាក់ទងបំភ្លឺពាក់ពន្ធ័នឹងឥរិយាបទស្ងាត់ស្ងៀមមិនព្រម បង្ក្រាបបនល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញនេះបានទេ ដោយទូរសព្ទ័របស់លោកទាំង២សុទ្ធតែពុំអាចទទួលការហៅចូលជាច្រើន
លើកពីព្រឹកមិញ៕សូមរងចាំអានភាគទី៧បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
133 នាក់
សប្តាហ៍នេះ :
2253 នាក់
ខែនេះ :
7192 នាក់
3 ខែនេះ :
19138 នាក់
សរុប :
549898 នាក់