ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គោលនយោបាយភូមិសង្កាត់មានសុវត្ថិ ភាពរបស់ក្រសួងមហាផ្ទៃ ត្រូវជាន់ឈ្លី ក្រោមបាតជើងមេល្បែងទឹកភ្លៀងល្មើស ច្បាប់«តាសួរ»នៅកណ្តាលក្រុងភ្នំពេញ ចេញផ្សាយៈ១១/០៩/២០២២
Sun,11 September 2022 (Time 06:41 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 720នាក់)

ល្បែងទឹកភ្លៀងល្មើសច្បាប់ដែលមានទីតាំង១-នៅចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា
,ទី២-នៅចំណុចលើស្តាតអូឡាំពិក,និងទី៣-នៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់។នរណាក៏បានឃើញយ៉ាងច្បាស់ក្រឡែត នូវសកម្មភាពបើកលេងយ៉ាងគគ្លើននោះ
។ម៉្ងៃៗមានការទិញលក់តាមទូរសព្ទ័ដៃនៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិកនិងនៅលើដំបូលhotelឬខុនដូ ពាស
ពេញទីក្រុងភ្នំពេញ ។ក្នុងសភាពដែលល្បែងសុីសងហុតឈាមបែបនេះអាចបើកលេងដោយរលូនគ្មានភិតភ័យ ត្រូវគេមើលឃើញថា«គោលនយោបាយ
ភូមិ សង្កាត់ មានសុវត្ថិភាពដែលដាក់
ចេញដោយក្រសួងមហាផ្ទៃនោះហាក់ត្រូវសមត្ថកិច្ចក្រោមឳវាទលែងខ្វល់ ហើយបានជាន់ឈ្លីដោយគ្មានកោតញញើតបន្តិចដោយមេបនល្បែងទឹកភ្លៀង។
ក្នុងខែកន្លងទៅនេះ មានគេហទំព័រ ខ្លះនិងtvonlineមួយចំនួន ត្រូវបានមន្ត្រីក្រុងភ្នំពេញមួយក្តាប់តូច សំណូមពរអោយទម្លាក់ចោល នូវអត្ថបទដែលពួក
គេចុះផ្សាយក្នុងហេតុផលថាអាចធ្វើ
អោយអាប់អោនកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំខ្លួន មានអង្គភាពព័ត៌
មានខ្លះទៀតត្រូវទទួលយកដោយ
ស្ម័គ្រចិត្ត នូវការចុះផ្សាយបំភ្លឺឡើងវិញនិងសុំទោសជាសាធារណៈទៀតផងព្រោះបានធ្វើអោយប៉ះពាល់កិត្តិយសរបស់លោកចៅហ្វាយនាយពួកគេជាអ្នកមានអំណាចក្នុងទីក្រុង ខណៈបន
ល្បែងទឹកភ្លៀងល្មើសច្បាប់បើកលេង
បានដោយសេរីគ្មានការបង្ក្រាបដដែល។វិធានការលើអ្នកកាសែតនោះ ធ្វើអោយមេបនល្បែងទឹកភ្លៀងល្មើសច្បាប់ដែលជាជនសង្គមងងឹត រកសុីរបរទុច្ចរឹតល្មើសច្បាប់ បានដៃ បានចិត្តបើកលេងយ៉ាងសប្បាយរីកថ្លើមដូចមាន់ជិះរទេះដែលគេដឹងថាមានមេល្បែងឈ្មោះសួរហៅ(ភ្នំមាស)បញ្ជាពីសហរដ្ឋអាមេរិក
និងឈ្មោះធី(៊៊menu)នៅភ្នំពេញ បើកលេងល្បែងខុសច្បាប់កាន់តែក្រអើតក្រ
ទមលែងមានការកោតញញើតច្បាប់។
ឆ្នាំនេះមេទឹកភ្លៀងបានបើកលេងតាំងពីថ្ងៃទី១៥មីនា២០២២ប្រើ«ច្បាប់ក្រោមតុឬច្បាប់ខ្យល់»។ពួកគេលេងដោយប្រើម៉ាសុីនដូចហ្គេម បើអត់ញាត់លុយក្នុងម៉ាសុីនទោះជាស្តេចក៏ម៉ាសុីនវាមិនអោយលេងដែរ។
ប្រភពនិយាយថាឆ្នាំនេះ មានអ្នកដាក់
លុយកក់សម្រាប់លេងចូលម៉ាសុីនលេងទឹកភ្លៀងច្រើនរហូតជាង៣០លានដុល្លារអាមេរិក។មានទាំងចិននៅស្រុកចិន,ពីយួននៅស្រុកយួននិងអ្នកទេសចរល្បែងចិនយួននិងខ្មែរពីតាមខេត្តនាៗព្រមទាំងមានជាពិសេសគឺពីឧកញ៉ា និងមន្ត្រីពាក់ផ្កាយគ្រាក់ៗដែលនិយមលេងទិញលក់ទឹកភ្លៀងម្តងក្នុងទឹកប្រាក់រាប់លានដុល្លារ ហើយក៏មាន អ្នកល្ហាមនៅភ្នំពេញខ្លះដែរ បានទិញបន្តពីអ្នកដាក់លុយកក់ចូលម៉ាសុីនដើម្បីលក់យកក្បាលកាក់។ចំណែកអ្នកបាត់ដំបងវិញម្នាក់បើគ្មានលុយតាមខ្លួនមកកក់ម៉ាសុីនចាប់ពី៣០០០០$ និងលុយសាគួរ៣០០០០$ថែមទៀតទេមិនអាចមកលេងនៅភ្នំបេញបានឡើយ។មានមនុស្សតិចបំផុតដែល បានដាក់
លុយចូលម៉ាសុីនសម្រាប់លេង ក្រោម
៥០០០$ ភាគច្រើនកក់ពី១០០០០$
ឡើងទៅ។កក់លុយចូលម៉ាសុីនដើម្បីរកចំណេញក៏បានដែរ ដើម្បីមានសិទ្ធិរកសុីទិញលក់បន្តពីហាងឆេងម៉ាសុីនដែលសុីក្បាលកាក់រួច គឺរកសុីយកចំណេញពីលើហាងឆេង និងសេវាម៉ាសុីនផងដែរ។
ប្រភពពីអ្នកលេងធំៗផ្ទាល់ថា៖ម្នាក់ៗទិញលក់ៗយ៉ាងតិចពី១០ទៅ២០លើកក្នុងមួយថ្ងៃសម្រាប់លេង១២ម៉ោង (យប់ក៏លេងដែរ)។ទាំងអ្នកលេងតូចក្តី លេងធំក្តី មួយថ្ងៃៗអាចមានមនុស្សដល់រាប់ពាន់នាក់ ធ្វើការទិញនិងលក់ចេញ។សម្រាប់មនុស្សម្នាក់ៗបើទិញ១០ដងអាចលក់វិញយ៉ាងហោចក៏១០លើកដែរ។ឯម៉ាសុីនចាំកាត់យកសេវារហូត គឹតតាមឯកតាជាកៅស៊ូExampleទិញក្នុងមួយកៅស៊ូម៉ាសុីនកាត់១២$ លក់វិញ១កៅស៊ូកាត់យក១២$ដែរ។មនុស្សលេងចំនួនដល់រាប់ពាន់នាក់មួយថ្ងៃៗ ម្នាក់ៗអាចទិញយ៉ាងហោចម្នាក់ក៏១០លើកដែរ។អញ្ចឹងសរុបទិញលក់កើនដល់រាប់មុឺនដងឯណោះ។តើមានការទិញលក់នោះមានប៉ុន្មានពាន់កៅស៊ូដល់ប៉ុន្មានពាន់ដុំក្នុងមួយថ្ងៃៗ?មនុស្សភាគតិចបំផុតដែលហាមាត់ឡើងទិញមួយកៅស៊ូ ។ប៉ុន្តែភាគច្រើនទិញដល់១ដុំ=១០កៅស៊ូឬទិំដល់ទៅ១០០ដុំ=១០០០កៅស៊ូហើយទិញលក់ៗញាប់ដូចឆ្កែអេះក្នុងមួយថ្ងៃ។បើ១កៅស៊ូត្រូវតែទិញហើយលក់វិញបង់សេវា២៤$តើ ចុះបើទិញលក់រាប់ពាន់ដុំឬដល់រាប់មុឺនកៅស៊ូមួថ្ងៃ តើលោកសួរសុីក្បាលកាក់ឬសេវាប៉ុន្មានមុឺនដុល្លារក្នុងមួយថ្ងៃតាមម៉ាសុីនកាត់អោយ??។ក្រុមអាសួរ ដោយស្វ័យប្រវត្តិ បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីនកាត់អោយ២៤០$ ឬអ្នកខ្លះទិញលក់ដល់១០០ដុំ=១លានដុល្លារម៉ាសុីនកាតលុយ២៤០០$មានខ្លះហ៊ានទិញលក់ដល់៣០០ដុំឯណោះចូរគណនាទៅ
២៤០០x៣($)=៧២០០$ចុះបើម្នាក់នោះដដែលទិញ២ដងមួយថ្ងៃគឺត្រូវលក់
២ដងដែរ ដូច្នេះAសួរ(ភ្នំមាស)និងAធី
(menu)អាចសុីបាន១៤៤០០$បាត់ទៅហើយ។ដល់ចប់រដូវទឹកភ្លៀង៦ខែ អាសរវេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកពាក់ផ្កាយយើង និង ពលរដ្ឋខ្មែរដែលងប់
ងុលល្បែងនេះ។តើនឹងមានអ្វីកើតឡើងចំពោះសង្គមជាតិដែលសម្តេចតេជោហ៊ុន សែន កំពុងតែខិតខំដឹកនាំនេះទៅ? បើសិនជាលោកឧកញ៉ាៗនិងលោកផ្កាយៗគាត់ចាញ់បោសគូថខោម៉្ងៃៗវាល់លានដុល្លារ?តើពួកគាត់នឹងរកលុយមកលេងទៀតតាមវិធីណា?តើពលរដ្ឋសង្ឃឹម
លើអ្វីបើមាន ពាលពាក់ប្រឡៅមន្ត្រី អត់ខ្វល់រឿងសុវត្ថិភាពពលរដ្ឋនិងជីវភាពសង្គមរបស់រាស្ត្រតូចតាច ដែលរងគ្រោះព្រោះអំពីឥទ្ធិពលល្បែងពាលានោះ?។
យើងមិនអាចសុំការបកស្រាយពន្យល់ពីលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញនិងលោក ស ថេត ដែលកំពុងកាន់អំ
ណាចនៅក្រុងភ្នំពេញបច្ចុប្បន្នបានទេដោយទូរសព្ទ័លោកទាំងពីរមិនអាចទាក់ទងបានកាលពីព្រឹកមិញ៕រងចាំអានបន្តភាគទី១០

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
519 នាក់
សប្តាហ៍នេះ :
3951 នាក់
ខែនេះ :
15604 នាក់
3 ខែនេះ :
34770 នាក់
សរុប :
715130 នាក់