ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
វត្តសេរីតេជះកំពុងដង្ហើយហៅនិងទទូចស្នើរសុំជំនួយពីព្រះពុទ្ធ និងបរិសទ័្ទខណៈដំបូលព្រះវិហារធ្លុះធ្លាយនិងទ្រុឌទ្រោម
Fri,20 January 2023 (Time 11:34 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 772នាក់)

(ខេត្តកំពង់ឆ្នាំង)÷ ព្រះពុទ្ធ និងបរិសទ័្ទព្រមប្រជារាស្រ្តកំពុងតែដង្ហោហៅ និងរអ៊ូរទាំ ចំពោះទីវត្តអារាមមួយកន្លែងដែលមានសភាពធ្លុះធ្លាយស្ទើរតែទាំងស្រុងដោយមិនមាន សប្បុរសជន ឬស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង មិនអើបពើរ និងមើលមិនឃើញពីកង្វះខាតចំពោះទីវត្តអារាមមួយនេះបន្តិចសោះឡើយ។
   ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរៗនោះបានបង្ហើបនូវអារម្មណ៍ ស្រគត់ស្រគុំ និងខ្សឹបខ្សៀវឲ្យដឹងបន្តដែរថា: វត្តដែលទ្រុឌទ្រោមដំបូលធ្លុះធ្លាយមើលឃើញមេឃ ឃើញផ្កាយមួយនេះពិតជាកំសត់កម្រខ្លាំងណាស់ ពិសេសរៀងរាល់រដូវបុណ្យទានផ្សេងៗ គឺពួកគាត់មិនដែលហ៊ានចូលក្នុងព្រះវិហារនោះឡើយ ព្រោះដោយមើលឃើញសភាពព្រះវិហារមួយនេះពិតជាទទ្រោម ហើយខ្លាចបាក់ស្រុតសង្កត់លើពួកគាត់ផងដែរ។
   ម្យ៉ាងទៀតសោត រាងរាល់រដូវបុណ្យទានម្ដងៗគឺពួកគាត់តែងតែនាំគ្នាក្រាលកន្ទេល ដើម្បីជួបជុំនិងប្រារព្ធកម្មវិធីបុណ្យ ជារៀងរាល់ពេល។ពួកគាត់បានបន្តឲ្យដឹងផងដែរថា: ដោយឃើញវត្តអារាមផ្សេងៗដទៃមួយចំនួនទៀត មានសោភ័ណ្ឌភាពស្អាត គួរឲ្យបិតិសោមនស្ស ចំណែកឯវត្តអារាមមួយនេះវិញ ព្រះវិហារចាស់ទ្រុឌទ្រោមដំបូលធ្លុះធ្លាយ មើលឃើញផ្កាយមើលឃើញមេឃ បែបនេះហើយពួកគាត់ក៏បាន មូលមតិជាឯកច្ឆ័ន្ទ ស្នើសុំឯកសារដើម្បីជួសជុលដំបូលព្រះវិហារមកជាយូរមកហើយរហូតមកដល់ពេលនេះ រយៈពេលជិតប្រហែល 4 ឆ្នាំហើយមិនបានសម្រេច ដោយសារមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង រួមនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង មិនអើបពើរ នឹងមិនខ្វល់ខ្វាយ ពុំមិនយកចិត្តទុកដាក់បន្តិចសោះឡើយ។
   ប្រជាពលរដ្ឋទទូចស្នើរសុំឲ្យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយអន្តរាគមន៍និងពន្លឿនបន្ថែមចំពោះឯកសារដែលបានស្នើសុំជួសជុលដំបូលព្រះវិហារ ពីសំណាក់មន្ទីរធម្មការ និងសាសនា រួមនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្នុងកិច្ចអន្តរាគមន៍ខាងលើនោះផងដែរ។ព្រោះពួកគាត់នៅតែទទូចឡើងដ៏ដែលៗផងដែរថា: ឲ្យតែកម្មវិធីបុណ្យទានម្ដងៗក្រាលតែកន្ទេលនៅក្រៅព្រះវិហាររហូត ដល់ពេលភ្លៀងម្ដងៗរត់ចែកជើងគ្នារជ្រករាងៗខ្លួន។
   មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅតែមានក្តីកង្វល់យ៉ាងខ្លាំងផងដែរថា: ហេតុអ្វីបានជាមន្ទីរធម្មការ និងសាសនា រួមនឹង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង មិនអើបពើរចំពោះលិខិតស្នើសុំឯកសារជួសជុលដំបូលព្រះវិហារខាងលើនេះដែលមានឈ្មោះថាវត្ត (សេរីតេជ:) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្របជ្ជ: ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

                        ដោយ សហការី VOJ

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
194 នាក់
ម្សិលមិញ :
553 នាក់
សប្តាហ៍នេះ :
3731 នាក់
ខែនេះ :
16069 នាក់
3 ខែនេះ :
39927 នាក់
សរុប :
868360 នាក់