ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តមបណ្ឌិត វង្ស សណ្ដាប់ បានណែនាំដល់រដ្ឋបាលឃុំ ត្រូវធ្វើផែនការវិនិយោគផ្ដោតលើប្រព័ន្ធធារាសាស្ត្រ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ
Wed,13 December 2023 (Time 10:41 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 495នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត វង្ស សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រែកសិករដែលបានព្រោះស្ដារឡើងវិញ ជាពូជដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

   នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត វង្ស សណ្ដាប់ ក៏បានណែនាំដល់រដ្ឋបាលឃុំ ត្រូវធ្វើផែនការវិនិយោគ ដោយផ្ដោតជាសំខាន់ទៅលើប្រព័ន្ធធារាសាស្ត្រ ជាតម្រូវការជាអាទិភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរស់នៅ និងការប្រកបអាជីវកម្មជាពិសេសការធ្វើស្រូវប្រាំងមិនប្រកាន់រដូវ ឬស្រូវប្រាំងក្នុងការផ្គត់ផ្គង់ទឹកជូនកសិករ។
      ជាមួយនេះផងដែរឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ដល់រដ្ឋបាលឃុំត្រូវធ្វើការសហការជាមួយមន្រ្តីជំនាញកសិកម្មធនធានទឹក និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗទៀត ក្នុងការអូសទឹកពី អាង ៣០កញ្ញា និងស្ទឹងស្ទោង ទៅស្រោចស្រពស្រែរបស់កសិករឲ្យបានគ្រប់គ្រាន់ចៀសសវាងការខ្វះខាតទឹក ជាថាហេតុ ធ្វើឱ្យស្រូវមានគុណភាពល្អ ជាពិសេសជំនាញបច្ចេកទេសក្នុងការព្រោះនិងថែទាំស្រូវដើម្បីទទួលបានទិន្នផលខ្ពស់។
      លើសពីនេះឯកឧត្តមបណ្ឌិត វង្ស សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញដល់ដល់កសិករ ត្រូវធ្វើការដាំដុះតាមបែបកសិកម្មទំនើបដែលឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ និងជ្រើសរើសពូជនិងថែទាំតាមបច្ចេកទេសកសិកម្មដើម្បីឲ្យស្រូវមានភាពធន់នឹងអាកាសធាតុ គ្មានជំងឺ ធន់នឹងការបំផ្លាញរបស់សត្វល្អិត ទទួលបាននូវទិន្នផលខ្ពស់មានគុណភាពល្អ។
      ទន្ទឹមនឹងនេះលោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ពូជព្រោះស្ដារជូនដល់កសិករ ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងបានតាមសំណូមពរនិងទាន់ពេលវេលាក្រោយពីការទឹកជំនន់លិចស្រូវវស្សាកាលពីរដូវវស្សាកន្លងទៅ  ទាំងនេះបញ្ជាក់ពីការយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាកសិករ និងជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ។
     គួរបញ្ជាក់ផងដែរ ការផ្ដល់ពូជស្រូវស្ដារឡើងវិញនៅក្នុងឃុំបន្ទាយស្ទោងមានចំនួន២១៥ហិចតា ស្មើនឹងចំនួន២៩៨ គ្រួសារ ក្នុងការធ្វើស្រែប្រាំងឲ្យបានទិន្នផលខ្ពស់ ដើម្បីដោះស្រាយនូវជីវភាពប្រចាំថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
59 នាក់
ម្សិលមិញ :
367 នាក់
សប្តាហ៍នេះ :
3593 នាក់
ខែនេះ :
16701 នាក់
3 ខែនេះ :
39900 នាក់
សរុប :
867185 នាក់