ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត  ផ្សព្វផ្សាយផែនការ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំ
Wed,13 December 2023 (Time 10:53 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 496នាក់)

(កំពង់ធំ):  នៅព្រឹកថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានផ្សព្វផ្សាយផែនការ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងកងរាជអវុធហត្ថចំនួន៨៤នាក់។
     លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានលើកឡើងដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថចំនួន ៨៤ នាក់ ( ត្រៀមអន្តរាគមន៍ ៣០នាក់) ដោយបែងចែកជាបីក្រុម ចុះសហការជាមួយជំនាញបរិស្ថាខេត្ត និងមន្ត្រីឧទ្យានុរក្ស ល្បាតស្រាវជ្រាវទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ព្រៃឡង់ដោយគ្មានការលើកលែង ។
     លោកឧត្តមសេនីយ៍ត្រីមាស យ៉តបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ៧ខែធ្នូ រហូតដល់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៣ នេះ
     កម្លាំងកងរាជអាវុធហត្ថខេត្តនិងជំនាញបរិស្ថាន បានចុះទៅដល់ចំណុចសំខាន់ៗដែលបទល្មើសកើតមាន ទទួលបានលទ្ធផលដូចខាងក្រោម ÷
     -    ពិនិត្យឃើញការដីកាប់រានថ្មីធ្វើកម្មសិទ្ធិ  និងផ្ទៃដីដកហូតដោយជំនាញបរិស្ថានប្រហែល២៥៥ហិចតា និងគល់ឈើទើបកាត់ចាស់-ថ្មីជាច្រើនគល់ ។
     - ឃាត់ខ្លួនជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពអាច្រៀកឈើ និងកាត់រានព្រៃជាក់ស្តែង ដកហូតរណាយន្ត២គ្រឿងបញ្ជូនឲ្យជំនាញបរិស្ថានកសាងសំណុំរឿងតាមនីតិវិធី ។ កិច្ចការនេះយើងនឹងបន្តធ្វើដូចភ្លៀងរលឹម ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
587 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2815 នាក់
ខែនេះ :
14347 នាក់
3 ខែនេះ :
38639 នាក់
សរុប :
828404 នាក់