ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤
Thu,14 December 2023 (Time 10:41 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 487នាក់)

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ។
     កិច្ចប្រជុំនេះមានការចូលរួមសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យចំណុះ ជំនាញជុំវិញស្រុក  មេឃុំ ជំទប់ទី១ ស្មៀនឃុំ អ្នកស្ម័គ្រចិត្តភូមិ  ប្រធានមណ្ឌលសុខភាព វិស័យឯកជន នៃសេវាសុខាភិបាល  ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្តគ្រប់វត្ត លោកនាយក នាយករងនៃវិទ្យាល័យទាំង៣ក្នុងស្រុក លោកនាយកបឋមសិក្សាក្នុងស្រុក និងសិស្សានុសិស្សអនុសាខាកាកបាទក្រហម នៃវិទ្យាល័យទាំង៣នៅក្នុងស្រុកតាំងគោក។
      គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលអនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជួបនូវបញ្ហាផ្សេងៗនៅក្នុងស្រុកតាំងគោកទាំងមូល។
     លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់សប្បុរសជនកន្លងមកតែងតែចូលរួមការងារសប្បុរសធម៌ជាមួយស្រុក និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាង សកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌ របស់លោក លោកស្រី  គណៈកម្មាធិកាអនុសាខាកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គម ជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀតដោយមិនគិតពេលវេលាឡើយ។
      លោក ហាក់ ម៉ុងហួត បានជំរុញដល់សមាជិកគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក និងអ្នកស្ម័គ្រចិត្តឃុំត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើង ត្រូវផ្តល់ព័ត៌មានដល់ជាបន្ទាន់ដើម្បីឆ្លើយតបបានទាន់ពេលវេលា ទីណាមានទុក្ខលំបាកទីនោះមានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោកចុះដល់មូលដ្ឋាន។
     លោកអភិបាលស្រុកតាំងគោក បានរំលឹកទៅដល់សមាជិកសមាជិកា នៃគណៈកម្មាធិការអនុសាខា អ្នកស្ម័គ្រចិត្តឃុំសូមជួយចលនាកៀរគររកធនធានមូលនិធិដល់អនុសាខា ដើម្បីអនុសាខាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងងាយរងគ្រោះ ស្របតាមទិសស្លោក(ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) និង (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល) នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
367 នាក់
សប្តាហ៍នេះ :
3582 នាក់
ខែនេះ :
16690 នាក់
3 ខែនេះ :
39889 នាក់
សរុប :
867174 នាក់