ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រដូវទឹកសម្រកនេះបានមកដល់ ប្រជានេសាទនៅតែប្រើឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ក្រុមជំនាញនៅតែបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំពាមបាង
Sat,09 December 2023 (Time 10:45 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 604នាក់)

(កំពង់ធំ)÷ ថ្ងៃសុក្រ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលមានសកម្មភាពការងារគឺ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំក្រុមការងារចម្រុះប្រចាំការនៅឃុំពាមបាង សហការណ៍ជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ ចុះប្រតិបត្តិការ និងត្រួតបង្ក្រាបបទល្មើសជលផលនៅចំណុច: អន្លង់សៅ និងព្រែកខ្វែងសណ្តាន់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
      លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំក្រុមជំនាញ បន្តចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងនោះលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន÷ របាំងសាច់អ៊ួនចំនួន០៥របាំង ប្រវែង១.៤៥០ ម៉ែត្រ ឡុកចំនូន១០គ្រឿង លប/លូចំនួន២០មាត់ បង្គោលចំនួន១៥០០ដើម និងចាក់ប្រលែងត្រីចម្រុះចូលបឹងធម្មជាតិ ទម្ងន់៣០ គីឡូក្រាមផងដែរ។
         លោក ចាយ គង់ម៉េង បានលើកឡើងថា ដោយសង្កេតឃើញបងប្អូនប្រជានេសាទ នៅឃុំពាមបាង ស្រុកស្ទោងនៅរដូវទឹកសម្រកនេះបានមកដល់ ប្រជានេសាទកំពុងតែនេសាទជាលក្ខណៈទ្រង់ទ្រាយធំធ្វើឱ្យប៉ះពាល់ដល់មច្ឆាជាតិ។ អាស្រ័យហេតុនេះហើយ ក្រុមជំនាញក៏បានចុះបង្ក្រាបន្ទប់ស្កាត់បទល្មើសនេសាទ និងផ្សព្វផ្សាយពីគោលការណ៍មួយចំនួនដល់ប្រជានេសាទឱ្យគាត់មានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវចំពោះឧបករណ៍របស់ខ្លួន ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងសហគមន៍របស់ពួកគាត់សូមរាយការណ៍មកកម្លាំងជំនាញ ដើម្បីជួយទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
367 នាក់
សប្តាហ៍នេះ :
3568 នាក់
ខែនេះ :
16676 នាក់
3 ខែនេះ :
39875 នាក់
សរុប :
867160 នាក់