ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឡាយ ស៊ីលី បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានពិការភាព
Sat,09 December 2023 (Time 10:51 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 479នាក់)

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ 
លោក ឡាយ  ស៊ីលី អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង  អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រប្រមាណ០៩គ្រួសារនៅក្នុងឃុំកំពង់ចិនត្បូង   ស្រុកស្ទោង  ខេត្តកំពង់ធំ  ។
  ទាំងនេះសបញ្ជាក់ឃើញពីការយកចិត្តទុកដាក់របស់លោក សាយ គឹមឡម  ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ភាពខ្វះខាតខាងជីវភាព និងបន្ទាន់ ជាពិសេសអ្នកដែលមានពិការភាព ពុំចេញទៅប្រកបមុខរបរអ្វីបាននោះឡើយ ដើម្បីផ្គត់ផ្គង់ជីវភាពពួកគាត់បានមួយកំរិតផងដែរ។
      ជាមួយគ្នានេះលោក ឡាយ ស៊ីលី ក៏បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត  និងមានពិការភាព ឬរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុកស្ទោង ដើម្បីជួយសង្គ្រោះពួកគាត់ឱ្យបានទាន់ពេលវេលា សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ខិតខំដាំដុះដំណាំបន្លែបន្ទាប់បន្សុំជាលក្ខណៈគ្រួសារ ជាប្រភេទដំណាំបន្លែសរីរាង្គ មិនប្រើប្រាស់សារធាតុជំនួយឬសាធាតុគីមី ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព នៅតាមជុំវិញគេហដ្ឋាន ដើម្បីទ្រទ្រង់សុខភាពក៏ដូចជាសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង ហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
      ជាចុងក្រោយលោកអភិបាលរងស្រុកស្ទោង ក៏បានជំរុញបន្ថែមដល់ លោកគ្រូអ្នកគ្រូ លោកនាយក សិស្សានុសិស្ស មិត្តភក្កិ សូមជួយលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រ និងនាំកុមារី ម៉ុក សុឃីម ដែលមានពិការភាពជាប់ខ្លួន ឲ្យបានបន្តការសិក្សារៀនសូត្រនៅសាលារៀនឲ្យបានទៀងទាត់ និងអស់លទ្ធភាពជាក់ស្ដែងផងដែរ។
  គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង០៩គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ផងដែរ ។ ដោយឡែកកុមារីដែលមានពិការ ភាពទទួលបានបន្ថែមនូវគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មួយចំនួននិងថវិកា ១០០.០០០រៀល ដែលជាអំណោយរបស់លោក សាយ គឹមឡម អភិបាលស្រុកស្ទោងផ្ទាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
576 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2804 នាក់
ខែនេះ :
14336 នាក់
3 ខែនេះ :
38628 នាក់
សរុប :
828393 នាក់