ថ្ងៃអង្គារ៍ ទី២១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
Sat,11 March 2023 (Time 08:37 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 45នាក់)

(រាជធានីភ្នំពេញ)៖ ជាក់ស្ដែងនៅថ្ងៃទី ១១ខែ មីនា ឆ្នាំ ២០២៣ អង្គភាពសារព័ត៌មានយើងទទួលបានប្រភពព័ត៌មានបែកធ្លាយរបស់មហាអយ្យការអមសាលាឧទ្ទរណ៌ភ្នំពេញមាន លេខ ១៨៦ ម.ហ.ក /០២៣ នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៣ ដោយចុះហត្ថលេខានិងត្រាដោយ ត.ប អគ្គព្រះរាជអាជ្ញា អគ្គលេខារង ទឹម សង្វារិទ្ធិ ដែលមានខ្លឹមសារដូចខាងក្រោម។
ឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ទ
រណ៏ បានចារឯកភាពពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ យ៉ាត សាននិង ប្រពន្ធឈ្មោះ តុប ចាន់ថុល ចុះថ្ងៃទី០៦ ខែមីនា
ឆ្នាំ២០២៣. សុំស្នើធ្វើការអង្កេត និងដាក់ក្រោមការពិនិត្យលើជនសង្ស័យឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ពីបទ សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត និងបទលួចលក់អចលនវត្ថុអ្នកដ៌ទៃ និង ជនសង្ស័យឈ្មោះ ប្រាក់ សុគន្ធសំណាង ពីបទផ្ដល់ឯក
សារដោយទុច្ចរិត ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ៦២៩ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តើ លោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ? គិតត្រឹមថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៣នេះមានប្រភពបែកធ្លាយមកថា កំពុងតែរត់ខ្វែងដៃខ្វែងជើង រកការពឹងពាក់ឲ្យគេជួយ ខណៈដែលឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ទ
រណ៏ បានចារឯកភាពពាក្យស្នើសុំអន្តរាគមន៍របស់ឈ្មោះ យ៉ាត សាននិង ប្រពន្ធឈ្មោះ តុប ចាន់ថុលក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦២៩ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋ ពីរនាក់ប្តីប្រពន្ធដែលប្តីមានឈ្មោះ ជួន សុវណ្ណ ប្រពន្ធឈ្មោះ ធី សុគន្ធា ដែលគេស្គាល់ច្បាស់ថា ថៅកែម្ចាស់ហ្វេនស៊ុបចង្កាក់នៅក្នុងប្រទេសកម្ពុជា បានរំលោភបំពានយកដីធ្លីរបស់ប្រជាពលរដ្ឋម្ចាស់ដីពិតប្រាកដ ។
យោងតាមប្រភពព័ត៌មានបានបន្តទៀតថា ជនសង្ស័យឈ្មោះ ប្រាក់សុគន្ធសំណាង ប្រធានភូមិបាលខណ្ឌដង្កោពិតជាមិនធម្មតានោះទេ?ដោយគេដឹងថាជាកូនបង្កើតរបស់ លោក ជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិបច្ចុប្បន្ននេះទើបហ៊ានឃុបឃិតគ្នាលួចបំពានយកដីរបស់ប្រជាពលរដ្ឋ ទើបពេលនេះអាសន្នបានមកហើយសូមរំលឹកផងដែរថា លោក ប្រាក់ សុគន្ធសំណាង ប្រធានការិល័យភូមិបាលខណ្ឌដង្កោ លួចបន្លំធ្វើឯកសារធ្វើប្លង់រំលោភយកដីរបស់ប្រជាពលរដ្ឋ ទាំងបំពានទំហំ១១៤៩ម៉ែត្រ។ នៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ អង្គភាពសារព័ត៌មានយើងទទួលបានព័ត៌មានមកថាផ្ទៃដីលោក យ៉ាត សាន និងប្រពន្ធ យោងតាមលិខិតបញ្ជាក់ បង្កាន់ដៃដីនៅឆ្នាំ១៩៩០ ដែលមានទំហំ៤១៣៩ម៉ែត្រការេគាត់បានលក់ទៅឱ្យ ឈ្មោះសុខ មេត្រី និងប្រពន្ធឈ្មោះឆាយ សុភា នៅថ្ងែទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ គឺលក់ដីទំហំ២៤៩៥ម៉ែត្រការេមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២០៥១៥០៤.០០០២ចុះថ្ងែទី១៧ ខែកុម្ភៈ ឆ្នាំ២០១២។ ការលក់ដីនេះបន្តគ្នាពីនាក់ទី១ឈ្មោះមុិច សុខមេត្រីនិងប្រពន្ធឈ្មោះឆាយ សុភាបានលក់បន្តទៅអោយឈ្មោះរ៉ង រ៉ានៅថ្ងែទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦លក់ដីទំហំ២៤៩៥ម៉ែត្រការេ ទី២ឈ្មោះរ៉ង រ៉ាបានលក់ដីនេះបន្តអោយឈ្មោះភឿង សុវណ្ណនិងប្រពន្ធឈ្មោះកុក ថៃ នៅថ្ងែទី១២ ខែកក្កដា ឆ្នាំ២០១៦លក់ដីទំហំ២៤៩៥ម៉ែត្រការេ និងទី៣ឈ្មោះភឿង សុវណ្ណប្រពន្ធឈ្មោះកុក ថៃបានលក់ដីនេះបន្តឱ្យ ទៅឈ្មោះជួន សុវណ្ណនិងប្រពន្ធឈ្មោះ ធី សុគន្ធានៅថ្ងែទី១៣ ខែមិនា ឆ្នាំ២០១៨។
បើយោងតាមការបំភ្លឺពីអ្នកដែលលក់ដីបន្តបន្ទាប់គ្នានោះ គឺពួកគាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងដូចៗគ្នាថាពួកគាត់បានលក់ដីតែទំហំ២៤៩៥ម៉ែត្រការេដូចក្នុងប្លង់កាន់កាប់របស់ឈ្មោះយ៉ាត សាននិងប្រពន្ធ បានលក់ឱ្យ ពួកគាត់រឺឯប្លង់ដីរបស់ឈ្មោះជួន សុវណ្ណនិងប្រពន្ធឈ្មោះធី សុគន្ធាបានរួមគំនិតគ្នាជាមួយលោកប្រាក់ សុគន្ធសំណាង លួចធ្វើប្លង់យកដីពួកគាត់ដែលនៅសល់ទំហំ១១៤៩ម៉ែត្រការ៉េដោយបានកាត់ដីចំណីផ្លូវជាតិទំហំ៤៩៥ម៉ែត្រការេដូចច្នេះយោងតាមឯកសារពាក់ពន្ធ័យកដីគាត់ទំហំ១១៤៩ម៉ែត្រការេឯណ្ណោះ។ ហើយក្រោយពីពីមានការឃុបឃិតគ្នាលួចធ្វើប្លង់ដូចក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២០៥១៥០៤.០២០១(ក្បាលដីលេខ២០១)ដែលមានទំហំ៣៦៤៤ម៉ែត្រការេ រឺឯប្លង់ដីដែលលោកយ៉ាត សាន លក់មានទំហំតែ២៤៩៥ម៉ែត្រការេតែប៉ុណ្ណោះដូចក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ១២០៥១៥០៤.០០០២(ក្បាលដីលេខ២)រួចបានលក់បន្តឱ្យទៅឈ្មោះខូវ ម៉ាត់ធៀវនិងប្រពន្ធឈ្មោះលឹម សុខណៃ។
បើយោងតាមកំណត់ហេតុសម្របសម្រួលចុះថ្ងែទី០២ ខែធ្នូ ឆ្នាំ២០២០ នៅម៉ោង៨និង៣០នាទីព្រឹកនៅសាលាសង្កាត់ជើងឯកនៅចំពោះមុខលោកយ៉ាត សានម្ចាស់ដីដើមនិងជាជនរងគ្រោះលោកអៅ អឿនមេភូមិព្រែកប្រណាកលោករិន សារុំ ប្អូនម្ចាស់ដីដើមលោកសាន បុប្ចាកូនបង្កើតម្ចាស់ដីដើមលោកសួន រតនាបងប្អូនម្ចាស់ដីទទួលទិញបន្ត ដែលមានលោក ហៀងស្រ៊ុយចៅសង្កាត់រងទី២ជាប្រធានអង្គប្រជុំបន្ទាប់ពីជួបគ្នារួចមកលោកហៀង ស្រ៊ុយបានមានប្រសាសន៍សាកសួរទៅភាគីអ្នកទទួលសិទ្ធិកាន់កាប់ដីបន្តនោះថាតើលោកមានអំណាស់អំណាងអ្វីចំពោះក្បាលដីនេះលោកជួន សុវណ្ណម្ចាស់ដីទទួលទិញបន្តមានប្រសាសន៍ថាដីនេះខ្ញុំជាម្ចាស់ទី៤ហើយដីនេះខ្ញុំជាអ្នកស្នើសុំបំពេញបន្ថែមទៅមន្ទីរសុរិយោដីរាជធានីភ្នំពេញអោយចេញបណ្ណ័ថ្មីអោយខ្ញុំបាទ។ភាគីម្ចាស់ដីបានបញ្ជាក់ថាពួកគាត់បានលក់ដីតែទំហំ២៤៩៥ម៉ែត្រការេដូចក្នុងប្លង់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ១២០៥១៥០៤.០០០២(ក្បាលដីលេខ២)តែប៉ុណ្ណោះ ហើយចំពោះដីនៅសល់ពួកខ្ញុំបានមិនទាន់បានលក់នោះទេហើយភាគីទាំងពីរបានឯកភាពគ្នារកជំនាញមកធ្វើការវាស់វែងលើទីតាំងដីទំនាស់នេះនៅលើកក្រោយបន្តទៀតអង្គប្រជុំនេះបានលើកពេលទៅពិភាក្សាគ្នាបន្តទៀតនៅពេលក្រោយអង្គប្រជុំបានបញ្ចប់នៅថ្ងែទី២ខែធ្នូឆ្នាំ២០២០។ជាចុងក្រោយ លោក យ៉ាត សាននិង ប្រពន្ធឈ្មោះ តុប ចាន់ថុលបានស្នើឲ្យអង្គភាពសារព័ត៌មានយើងធ្វើការចុះផ្សាយក៏ដូចជាការសំណូមពរទៅដល់ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងជួយពិនិត្យអង្កេតមើលភាពជាក់ស្ដែងនៅចំណុចដែលមានខ្លឹមសារក្នុងការចុះផ្សាយខាងលើនេះផងស្តីពីរទុក្ខកង្វល់របស់ប្រជាពលរដ្ឋនិងទទួលរងនូវភាពអយុត្តិធម៌ពីសំណាក់បុគ្គលបានឃុបឃិតគ្នាខាងលើនេះផង និង សំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន ជាសម្ដេចបីតាសន្តិភាព និងសម្ដេចមាតាសន្តិភាពពិតៗសូមជួយចាត់ឲ្យក្រសួងពាក់ព័ន្ធដូចជា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតនៅទង្វើ របស់ លោក ប្រាក់ សុគន្ធសំណាង និង បក្ខពួកនេះផង ដើម្បីផ្តល់នៅក្តីសង្ឃឹមជូនក្រុមគ្រួសារនាងខ្ញុំដោយក្តីអនុគ្រោះផងចុះ ខ្ញុំបាទ-នាងខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទពិតជាយកចិត្តទុកដាក់ រកយុត្តិធម៌ឱ្យក្រុមគ្រួសារជាក់ជាពុំខាន។អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានកាតព្វកិច្ចនិងមានឆន្ទៈបំរើប្រជាពលរដ្ឋឲ្យបានល្អមិនមែនរបៀបធ្វើលំៗការអ៊ែលៗរួមគំណិតជាមួយពីរនាក់ប្តីប្រពន្ធបែបនេះនោះឡើយ។ អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សូមបងប្អូនជនរួមជាតិយើងជួយគិតផងរដ្ឋបាលខណ្ឌដង្កោបានចេញលិខិតថាដីដែលនៅសល់ជាដីសាធារណៈ ចុះបើដីសាធារណៈមែនហេតុអ្វីលោកជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា ស្នើរសុំបន្ថែមបាន និងប្តូរលេខក្បាលដីពី ០២ ទៅ ២០១ បានយ៉ាងស្រួលម្លេស!!! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ទីបំផុតឯកឧត្តម អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍បានស្នើសុំ ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធាភ្នំពេញ អោយធ្វើការអង្កេត និងដាក់ក្រោមការត្រួតពិនិត្យលើជនសង្ស័យ ឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានភូមិបាលខណ្ឌដង្កោ និង លោក ជូន សុវណ្ណ និងប្រព័ន្ធឈ្មោះ ធី សុ គន្ធក្នុងករណីផ្ដល់ឯកសារដោយទុច្ចរិត និងលូចលក់អចលវន្តអ្នកដ៏ទៃ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍រូម៖ ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួនបាន គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ 2023-03-04 (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1600 នាក់
ខែនេះ :
7074 នាក់
3 ខែនេះ :
17398 នាក់
សរុប :
473843 នាក់