មន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីល៊លោក យឹម វណ្ណៈ ទទួលបាន តំណែងជាប្រធានគយចល័តតំបន់៤ គឺលោក យឹម វណ្ណៈ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរ បៀបម៉ៅការហើយឈ្មួញទាំង នោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែចច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលចូលខេត្តបាត់ដំបង។ប្រភពពីនាក់ដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកខេត្តបាត់ដំបងក្នុងមួយថ្ងៃៗមិនក្រោមពី 400 គ្រឿងទៅ800គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័ត្នតំបន់៤ក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 300 ដុល្លារឲ្យទៅគយចល័តតំបន់4ទើបចូល ខេត្តបាត់ដំបងបានដោយសុវត្ថិភាព?។អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ មេគយ គយចល័តតំបន់៤កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោកយឹម វណ្ណៈ អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន?។ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកយឹម វណ្ណៈ មេគយចល័តតំបន់៤ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត។ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីលោក យឹម វណ្ណៈ ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់៤ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ប្រភពខ្លះបានលើកឡើងថា ដោយសារលោក យឹមវណ្ណៈ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់៤ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមតាមបណ្ដាលខេត្តនានាចូលមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗហើយលោក យឹម វណ្ណៈ តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។តាមមន្ត្រីគយដែលស្និទ្ធនឹងលោក យឹម វណ្ណៈ បានឲ្យដឹងថា ចាប់ពីទទួលតំណែងគយចល័ត្នតំបន់៤មកលោក យឹម វណ្ណៈ ល្បីល្បាញខាងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដែរ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ ជាបន្ទាន់ព្រោះអីលោកគុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក យឹម វណ្ណៈធ្វើអ្វីៗតាមអំពើចិត្ត។នៅមានតភាគ
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា