រភពពីមន្ត្រី គយ និង ភ្នាក់ងារ គយ ចល័ត តំបន់១បានឲ្យដឹងថា ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា ទទួលបានតំណែង ជា ប្រធាន គយ ចល័ត តំបន់ ១ គឺ លោក អ៊ួ ន សុវណ្ណារ៉ា កំពុង ឃុបឃិត ឲ្យ ឈ្មួញ ធំៗបង់ពន្ធ តាមរបៀ ប ម៉ៅការ ហើយ ឈ្មួញ ទាំងនោះ អាច នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ កាន់តែច្រើនឡើងៗ គ្រប់ បណ្ដា ខេត្ត នានា ចូលក្រុង ភ្នំពេញ ។ប្រភព ពីរអាជីវករដឹកទំនិញ បានឲ្យដឹង ថា សព្វថ្ងៃនេះ មាន រថយន្ត ធំៗ ជាច្រើន គ្រឿង បាន ដឹក ទំនិញ ពី គ្រប់ បណ្ដា ខេត្ត ចូលមក ទីក្រុង ភ្នំពេញ ក្នុង មួយថ្ងៃៗ មិន ក្រោម ពី ៥០០ គ្រឿង ទៅ១០០គ្រឿង នោះ ទេ ហើយ ឡាន ដឹក ទំនិញ ទាំងនោះ ត្រូវ បង់ ឲ្យ គយ ចល័តតំបន់ ១ ក្នុងរថយន្ត នី មួយៗ ត្រូវបង់ ចន្លោះ ពី ១០០ ដុល្លារ ទៅ ៤០០ ដុល្លារឲ្យទៅ គយ ចល័ត តំបន់១ ទើប ចូល ទីក្រុង ភ្នំពេញ បាន ដោយ សុវត្ថិភាព? ភាពមិន ប្រក្រតី ពុករលួយរបស់ លោក អ៊ួ ន សុវណ្ណារ៉ា មេ គយចល័ត តំបន់១ កំពុង ធ្វើ ឲ្យ រដ្ឋ ត្រូវ ខាត បង់ ចំណូល ពន្ធ យ៉ាងច្រើនក្នុង មួយខែៗ ហើយ មន្ត្រី គយ ក្រោម ឱ វាទរបស់ លោក អ៊ួ ន សុវណ្ណារ៉ា គាបសង្កត់ ជំរិត យក លុយ លើ តុ ក្រោម តុ ពី ក្រុម ឈ្មួញ តាម អំពើ ចិត្ដ។ហេតុនេះទើប មានការ រិះគន់ពីមហាជននិងអំពាវនាវ ដល់ លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ ឲ្យ បើក ការ ស៊ើបអង្កេត ទៅលើភាពមិនប្រក្រតីពុករលួយ របស់លោក អ៊ួ ន សុវណ្ណារ៉ា មេ គយ ចល័ត តំបន់ ១ ឲ្យបាន ស៊ីជម្រៅ ដើម្បី កុំ ឲ្យ មន្ត្រី គយ រូប នេះ និង បក្ខពួក ឃុបឃិត គ្នា ធ្វើ អ្វីៗ តាម អំពើ ចិត្ត តទៅទៀត ។ប្រភព ពី មន្ត្រី គយ ដដែលបានឲ្យដឹងថា ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា ត្រូវបាន តែង តាំងជា ប្រធាន គយ ចល័ត តំបន់ ១ រួច មក គឺ មន្ត្រី គយ រូប នេះ ប្រើ តួនាទី និង អំណាច ប្រព្រឹត្ត អំពើ ពុករលួយ យ៉ាង ពេញបន្ទុក ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។ ប្រភព ខ្លះ បាន លើកឡើង ថា ដោយសារ លោក អ៊ួ ន សុវណ្ណារ៉ា ចំណាយ ដើមទុន យ៉ាងច្រើន ក្នុង ការទទួលបាន តំណែង ជា ប្រធាន គយ ចល័ត តំបន់ ១ហើយជាកៅអីខ្លាញ់ផង ទើប ប្រើ គ្រប់ វិធី ដើម្បី ប្រមូល លុយ តាម របៀប ពុករលួយ ស្រេច តែ អំពើ ចិត្ត របស់ ខ្លួន ។ហេតុនេះហើយ ទើប ឈ្មួញ ធំៗ ជាច្រើន នាក់ អាច នាំ ចូល ទំនិញ គេច ពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុស ច្បាប់ តាមបណ្ដាល ខេត្ត ចូលមក ទីក្រុង ភ្នំពេញ កាន់តែ ច្រើនឡើងៗ ហើយ លោក អួន សុវណ្ណារ៉ា តែង ប្រើ ឈ្មោះ មន្ត្រី គយ ធំៗ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ដើម្បី បិទបាំងភាពមិនប្រក្រតីរបស់ ខ្លួន ផងដែរ ។ប្រភពដែល ស្និទ្ធ នឹង លោក អ៊ួ ន សុវណ្ណារ៉ា បានឲ្យដឹងថា ចាប់ ពី ទទួល តំណែង មេគយ ចល័តតំបន់ ១មក លោក អ៊ួ ន សុវណ្ណារ៉ា ល្បីល្បាញ ខាង ប្រើ តួនាទី និង អំណាច ប្រមូល លុយ តាមរបៀប ពុករលួយ យ៉ាង ពេញបន្ទុក។ដូច្នេះហើយ ទើប មាន ការអំពាវ នាវ ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាត់វិធានការ ទប់ ស្កាត់ភាពមិន ប្រក្រតី របស់ លោក អ៊ួ ន សុវណ្ណារ៉ា ជា បន្ទាន់ព្រោះលោក គុណ ញឹម អគ្គនា យក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា ត្រូវបាន គេ ដឹងថា ជា អ្នក ឃុបឃិត បើកដៃ ឲ្យ លោក អ៊ួ ន សុវណ្ណារ៉ា ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. vojhotnews )យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់ ១ រាល់ម៉ោងធ្វើការ៕ភាគបន្ត២
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា