ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ប៉ែន ស៊ីថា មេការិយាល័យគយច្រកត្រពាំងថ្លុងខំប្រឹងប្រមូលលុយស្រង់ដើមមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ 15/05/23 0966635168
Mon,15 May 2023 (Time 11:31 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 663នាក់)

ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យបានឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងនូវទង្វើរបស់ខ្លួនទាំងយប់ទាំងថ្ងៃដោយសហការជាមួយឈ្មួញទាំងតូចទាំងធំដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារត្រពាំងថ្លុង នេះយ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់ និងទំនិញខុសច្បាប់ជាច្រើនប្រភេទដែលសម្រុកចូលតាមច្រកត្រពាំងថ្លុង ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងថ្លុង ជាការស្រេចតែម្តង។
មេការិយាល័យគយច្រកត្រពាំងថ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តដោយមានការឃុបឃិតជាមួយឈ្មួញធំៗដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិត្រពាំងថ្លុង ទាំងយប់ទាំងថ្ងៃ​បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងមិនគ្រប់ ទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងថ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួនគាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រោមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋដែលនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនេះ គឺបង់ដោយគ្មានវិក័្កយបត្រពន្ធគយទេ។
ក្រុមឈ្មួញ និងអាជីវករតូចតាចដែលរកស៊ីដឹកជញ្ជូនទំនិញចេញចូលតាមច្រកទ្វារនេះបានឲ្យដឹងថា មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញចូលតាមច្រកទ្វារមួយនេះទេ គឺមានទាំងការបើកដៃឲ្យឈ្មួញនាំឈើប្រណិតចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃថែមទៀតផង ហើយការដែលឈ្មួញនាំឈើប្រណិតចេញទៅលក់នៅស្រុកយួននេះបាន គឺដោយសារមានការបើកដៃ និងឃុបឃិតជាមួយមេការិយាល័យគយច្រកត្រពាំងថ្លុងលោក ប៉ែន ស៊ីថា នេះតែម្តង។ ដោយមើលឃើញរាល់ទង្វើនៃលោក ប៉ែន ស៊ីថា នេះបានធ្វើឲ្យមន្ត្រីពាក់ព័ន្ធជាច្រើននៅច្រកទ្វារអន្តរជាតិត្រពាំងថ្លុង សុំឲ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, លោក ឱម យ៉ិនទៀង, លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់របៀបនេះបន្តទៅទៀត ត្រូវបើកការស្រាវជ្រាវស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាបន្ទាន់មួយ ចំពោះមេការិយាល័យគយច្រកទ្វារត្រពាំងថ្លុង នេះ និងបក្ខពួកដើម្បីទប់ស្កាត់រាល់ការឃុបឃិតកេងប្រវ័ញ្ចបន្លំពន្ធគយជាមួយឈ្មួញទាំងតូចទាំងធំដែលរកស៊ីនាំទំនិញចេញចូលតាមច្រកទ្វារមួយនេះដែលធ្វើឲ្យរដ្ឋខាត់បង់ និងកាត់បន្ថយចំណូលពន្ធគយដែលលោក ប៉ែន ស៊ីថា នេះកំពុងប្រព្រឹត្តតាមរបៀបពុករលួយទាំងយប់ទាំងថ្ងៃ​ ប្រសិនបើមានការទប់ស្កាត់ និងកាត់បន្ថយបានប្រាក់ចំណូលពន្ធគយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់មានអគ្គនាយកគយកម្ពុជា ជាអ្នកអនុវត្តផ្ទាល់ក្នុងការបង្ក្រាបអំពើរត់ពន្ធគយ និងប្រមូលពន្ធគយច្រកទ្វារអន្តរជាតិត្រពាំងថ្លុង នេះអាចឡើងបានមួយកម្រិតទៀតលើសពីការកំណត់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។មានត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
333 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3940 នាក់
ខែនេះ :
12166 នាក់
3 ខែនេះ :
38344 នាក់
សរុប :
853977 នាក់