(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត» ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិក គ.ល.ក. អភិបាល-អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ-ខេត្តកណ្តាល មន្ត្រីរាជការនៅរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃ គ.ល.ក. ប្រមាណ២០០នាក់។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យល្បែងពាណិជ្ជកម្ម ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ (២) បញ្ជ្រាបការយល់ដឹងអំពីសមត្ថកិច្ច តួនាទី និងភារកិច្ចរបស់ គ.ល.ក. និងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងលក្ខខណ្ឌនៃការធ្វើអាជីវកម្មកាស៊ីណូ និងល្បែងផ្សងសំណាងស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (៣) ជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ (៤) បង្កើនកិច្ចសហការល្អរវាង គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រងប្រតិបត្តិការក្នុងវិស័យល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ-ភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ វិស័យទេសចរណ៍ បង្កើតការងារ បង្កើនចំណូលថវិកាជាតិ រក្សាសុវត្ថិភាព និងសន្តិសុខសង្គម (៥) ស្វែងយល់ ពីគ្នាទៅវិញទៅមក និងបង្កើនភាពប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និង (៦) កំណត់អំពីបញ្ហាប្រឈម និងសំណូមពរនានាពីអាជ្ញាធរអនុវត្តពាក់ព័ន្ធ ដើម្បីជាធាតុចូលសម្រាប់ការកំណត់យន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព។សិក្ខាសាលាផ្សព្វផ្សាយនេះ បានផ្តល់នូវឱកាសឱ្យសមាជិក និងសមាជិកានៃអង្គសិក្ខាសាលា លើកជាសំណួរ ការជជែកពិភាក្សាយ៉ាងផុសផុល និងលើកនូវបញ្ហាប្រឈមនិងសំណូមពរនានា ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ គ.ល.ក. ក្នុងការកំណត់នូវយន្តការដោះស្រាយបានសមស្រប ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការសហការជិតស្និទ្ធរវាង គ.ល.ក. និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ឆ្លៀតក្នុងឱកាសនេះដែរ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ល.ក. បានលើកឡើងថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែង ពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងច្បាស់លាស់ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងសុវត្ថិភាព, សន្តិសុខ, របៀបរៀបរយ និងសណ្តាប់ធ្នាប់សង្គម, បង្កើតការងារ, និងលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍ ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ជាប់មាត់សមុទ្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា