ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ កាន់តំណែងដុះស្លែបើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុក សួរថាតើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅយ៉ាងណា?
Fri,11 October 2024 (Time 12:08 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 234នាក់)

ខេត្តព្រះសីហនុ ៖ប្រភពពីអាជីវករខេត្តព្រះសីហនុបានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ បើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលជា ចំហតាមលំហរសមុទ្រយ៉ាងគគ្រឹកគគ្រេងន៎រណាមិននិយាយថា មេសាខាគយខេត្តព្រះសីហនុ ត្រូវប៉ាន់ជាងគេ?ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិ ភាពទៀតដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។

ហេតុដូច្នេះហើយបានជាគេនិយាយថាលោក សំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុកំពុងកាក់កបនៃប្រភពចំណូលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មានន៎រណាសួរនាំរឿងលោក សំ សុវណ្ណារិទ្ធ នោះដែរ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬប្រព្រឹត្តរបៀបអំពើពុករលួយជាច្រើនក៏ដោយក៍គ្មានន៎ណាហ៊ានធ្វើអ្វីឬប៉ះពាល់លោក សំ សុវណ្ណរិទ្ធ មេសាខាគយខេត្តព្រះសីហនុបានឡើយព្រោះមានខ្នងបង្អែករឹងមាំ ក្រសួង។
ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរ ជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោក សំ សុវណ្ណារិទ្ធ ក៏ដូចជាលោក ណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ! ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នា ដូចអណ្ដាតនិងធ្មេញទៅហើយនោះ។ មិនចាំ បាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច រីឯបញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរសព្ទ័ បានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេច វេសពីការទាមទារ ដោយប្រការណាមួយរបស់អស់លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ មានន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាងនោះ គឺថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយទាំងលោក ណុប សំអាន ក៏ដូចជាលោក សំ សុវណ្ណារិទ្ធ ។

ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរមិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំង នោះត្រូវគេខ្សឹបថា ជិតផុតកាលបរិច្ឆេទប្រើប្រាស់ទៀត ផង។ ប្រភពខ្សឹបថា ក្រៅពីទំនិញបង់ពន្ធមិនគ្រប់ឬទំនិញដែលជិតផុតការបរិច្ឆេទប្រើ ប្រាស់នោះ ក៏នៅមានទំនិញបង្កកជាប្រភេទសាច់ ដែលគេដឹកតាមទូកុងតឺន័រចូលមក ថែមទៀតផង។ ទំនិញសាច់បង្កកនេះកំពុងប្រឈមនឹងហានិភ័យខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរអ្នកក្រីក្រដែលទទួលទានសាច់ទាំងមានតម្លៃថោក ព្រោះតែគ្មានលទ្ធភាពទំនិញសាច់ក្នុងស្រុក។ មន្ត្រីគយនៅកំពង់ផែក្រុងព្រះសីហនុក៏ដូចជា ផែទំនប់ រលកមិនដែលខ្វល់ចំពោះការត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ទៅ លើទំនិញនាំចូលទាំងនោះឡើយ។
ប្រភពពីមន្ត្រីស្ថាប័នផ្សេងៗដែលប្រចាំការ នៅច្រកកំពុងផែខេត្តព្រះសីហនុ និយាយថា មានតែស្ថាប័នគយមួយប៉ុណ្ណោះដែលពួកឈ្មួញអ្នករកស៊ីដឹកទំនិញឆ្លងដែនទាំង ឡាយខ្លាចញញើតគេខ្សឹបថា សមត្ថកិច្ចស្ថាប័នដទៃ ដែលនៅក្នុងច្រកតែមួយគឺឈ្មួញឲ្យតែកាហ្វេគុយទាវបន្តិច បន្តួចប៉ុណ្ណោះ។ប៉ុន្តែបើសម្រាប់គយវិញគឺគ្រប់ទឹកតែម្ដងជាពិសេសលោក សំ សុវណ្ណារិទ្ធ ដែលមិនសូវចូលធ្វើការក៏ពិតមែនប៉ុន្តែពួកឈ្មួញគ្រាន់តែឮឈ្មោះគឺញាក់សាច់ទៅហើយនិយាយរួមគយនៅតំបន់មាត់ សមុទ្រខេត្តព្រះសីហនុទាំងលោក សំ សុវណ្ណារិទ្ធ និងលោក ណុប សំអាន គ្រាន់តែឈ្មួញឮឈ្មោះក៏ញាក់សាច់ទៅហេីយ។តែទោះបីយ៉ាងណាក៏ដោយអ្នកសារព៍ត៏មាននឹងទទួលគ្រប់ភាគគី៕ភាគទី៣

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ឹង ដាវីន មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន? (voj)

ព័ត៌មានគួរចាប់អារម្មណ៍

ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
178 នាក់
សប្តាហ៍នេះ :
1636 នាក់
ខែនេះ :
7012 នាក់
3 ខែនេះ :
26390 នាក់
សរុប :
667637 នាក់