ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ !
Sat,10 February 2024 (Time 01:05 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 366នាក់)

តាមប្រភពសមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ទាំង ១៣​នាក់​របស់​ក្រុមហ៊ុន​នេះ សង​លុយ​ពួកគេ​វិញ។
ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​វិនិយោគ​ដែល​ដាក់​លុយ​រកស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អះអាង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ជិត ២០ មាន​រចនាសម្ព័ន្ធ​ដូចជា​សម្បុក​ពីងពាង និង​ជា​ថៅកែ​ហាង ផាកកាហ្វេ (Park Café) គឺ​លោក គុយ វ៉ាត បាន​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ ដែល​ជា​លុយ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន។ ពួកគេ​និយាយ​ថា លោក គុយ វ៉ាត នៅ​មិន​ទាន់​ចេញ​មុខ​ធ្វើការ​បកស្រាយ​អំពី​ការ​បាត់​លុយ​ទាំងនោះ​នៅឡើយ​ទេ ហើយ​ថា​សមត្ថកិច្ច​ក៏​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​លើ​បញ្ហា​ទាំងនេះ​ដែរ។
សមាជិក​រងគ្រោះ​ពី​ការ​ឲ្យ​ប្រាក់​ខ្ចី​ដើម្បី​ទទួល​បាន​ការប្រាក់ ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ហៅ​កាត់​ថា CIC Partner ទាំង ១៣​នាក់ ដូចជា​លោក គុយ វ៉ាត ដែល​ជា​ម្ចាស់​ហាង Park Café លោក សោម សម្បត្តិ និង​លោក គីម សុខហេង ជាដើម សង​ប្រាក់​ទៅ​ពួកគេ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ផ្អាក​បង់​ការប្រាក់​ឱ្យ​ពួកគេ​អស់​រយៈពេល​ជិត ១​ឆ្នាំ​មក។
ពលរដ្ឋ​ជាច្រើន​នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​ខ្ចី​ដើម្បី​ស៊ី​ការប្រាក់​ខ្ពស់​ពី​ក្រុមហ៊ុន​មូលនិធិ CIC Partner បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ជន​រងគ្រោះ​ដែល​បាន​ឱ្យ​ក្រុមហ៊ុន​មូលនិធិ CIC Partner ខ្ចី​ប្រាក់​ដើម្បី​ទទួល​បាន​ការប្រាក់​មក​វិញ កំពុង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ដែល​ពួកគេ​បាន​ដាក់​វិនិយោគ​ទៅ​ក្នុង​ក្រុមហ៊ុន​កន្លង​មក ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ រាប់​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈប់​ផ្តល់​ការប្រាក់​ប្រចាំ​ខែ​ឱ្យ​ពួកគេ​ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០២៣ មក។
ជនរងគ្រោះ​ទាំងនោះ​បាន​រៀបរាប់​ថា ប្រាក់​ដែល​ពួកគេ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​នេះ​ខ្ចី គឺ​មាន​មេ​ក្រុម​ជា​អ្នក​ប្រមូល ក្នុង​នោះ​ក៏​មាន​គ្រូ​ជោគជ័យ​ឈ្មោះ គីម សុខហេង និង​លោក សោម សម្បត្តិ ដែរ។
ប្រភព​ដដែល​បន្ត​ថា គ្រាន់តែ​លោក គីម សុខហេង ម្នាក់ អាច​ប្រមូល​លុយ​ពី​កូនសិស្ស​ដែល​ជឿជាក់​លើ​គាត់​តាមរយៈ​នៃ​ការ​បង្រៀន​វគ្គ​ជោគជ័យ បាន​ប្រមាណ​ជា ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ ដើម្បី​បណ្ដាក់ទុន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ហើយ​ម្ចាស់​ប្រាក់​ម្នាក់ៗ​សុទ្ធតែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការប្រាក់​ប្រចាំ​ខែ​ត្រឡប់​ទៅវិញ៕នៅមានតភាគទី២

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1569 នាក់
ម្សិលមិញ :
451 នាក់
សប្តាហ៍នេះ :
4100 នាក់
ខែនេះ :
13744 នាក់
3 ខែនេះ :
40749 នាក់
សរុប :
731672 នាក់