ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បែងអនឡាញ កំពុងបេីកលេងនៅក្រុងប៉ោយប៉ែត យ៉ាងពេញបន្ទុក អ្នកគ្រប់គ្រងដោយជនបរទេសសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់!
Thu,19 September 2024 (Time 10:36 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 444នាក់)

បែងអនឡាញ កំពុងបេីកលេងនៅក្រុងប៉ោយប៉ែតយ៉ាងពេញបន្ទុក អ្នកគ្រប់គ្រង ដោយជនបរទេសសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់
ក្រុងប៉ោយប៉ែត កំពុងញាំញីដោយល្បែងអនឡាញដែលគ្រប់គ្រងដោយជនបរទេស គេមិនដឹងថា តើអាជ្ញាធរក្រុងប៉ោយប៉ែត ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹងអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ប៉ោយប៉ែតនោះដែរឬទេ? នោះគឺអាគារពណ៌ខ្មៅជាច្រើន ត្រូវបានជនបរទេសជួលដើម្បីដំណើរការល្បែងអនឡាញរាប់រយកន្លែង ក្នុងក្រុងប៉ោយ ប៉ែតជាប់ព្រំប្រទល់ប្រទេសថៃ។ ជនបរទេសត្រូវបានជួលឲ្យមកបម្រើការ ហើយស្នាក់នៅក្នុងអាគារដ៏ធំទាំងនោះ រីឯមួយចំនួនត្រឡប់ទៅស្នាក់នៅក្នុងប្រទេសថៃវិញបន្ទាប់ពីចប់ការងារ។
ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត សុទ្ធតែបានដឹងនិងកំពុងចាប់អារម្មណ៍អំពីបញ្ហាទាំងនេះ។ ប៉ុន្តែថា តើមន្ត្រីមានសមត្ថកិច្ច ដូចជាអធិការនគរបាលក្រុងប៉ោយប៉ែតឬស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹងឬមិនដឹងនោះមិនអាចនរណាឆ្លើយបាននោះទេ? តែសម្រាប់ប្រជាពលរដ្ឋរាស្ត្រសាមញ្ញបានដឹងថា ល្បែងស៊ីសងអនឡាញកំពុងតែវាយលុកទីប្រជុំជន ក្រុងប៉ោយប៉ែត យ៉ាងសម្បើមដៃ។គេប្រាប់ថា ពួកមេល្បែងអនឡាញទាំងនោះ បានយកមន្ត្រីមានសមត្ថកិច្ចនៅក្រុងប៉ោយប៉ែតក៏ដូចជា មេៗនៅខេត្តបន្ទាយមានជ័យធ្វើជាខ្នងបង្អែកទៀតផង។

ក្រៅអំពីបញ្ហាមន្ត្រីមានសមត្ថកិច្ច នៅនឹងកន្លែងផ្ទាល់ក៏មានក្រុមមន្ត្រីជំនាញខាងបង្ក្រាបល្បែងអនឡាញ ថ្នាក់ក្រសួងនៅប្រចាំការនាទីនោះដែរ។ ប្រភពខ្សឹបខ្សៀវថាលោកអនុប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មលោក កែវ នី ក៏មានវត្តមានប្រចាំការនៅតំបន់ប៉ោយប៉ែត នោះដែរ។ ប៉ុន្តែថា តើលោកអនុប្រធាននាយកដ្ឋាន បានជ្រាបអំពីបញ្ហាល្បែងអនឡាញដ៏គគ្រឹកគគ្រេង កំពុងតែរុំព័ទ្ធក្រុងប៉ោយប៉ែត ដែរឬយ៉ាងណានោះឬទេ? ក៏ប៉ុន្តែបើប្រជាពលរដ្ឋរាស្ត្រសាមញ្ញដឹងទៅហើយរឿងអីសមត្ថកិច្ចជំនាញមិនដឹង? បើឆ្លើយមិនដឹង ដូចជាមិនទំនងទេ?

សេចក្តីរាយការណ៍ឲ្យដឹងថា អាគារខ្ពស់ៗធំៗជាច្រើនអត់ជួលឲ្យដំណើរការល្បែងអនឡាញ ហើយកំពុងរីករាលដាលពាសពេញក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋឱ្យដឹងថា អាគារដែលគេបិទទ្វាជិតៗ លាបថ្នាំពពណ៌ខ្មៅទាំងនោះ ភាគច្រើនគឺជាទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ដែលជាការបើកដៃដោយអាជ្ញាធរខេត្តបន្ទាយ មានជ័យ និងក្រុងប៉ោយប៉ែតឬយ៉ាងណា? ពលរដ្ឋលើកឡើងថា នៅតាមមាត់ច្រក ចាប់តាំងពីទឹកពុះ រហូតដល់អូរល្ហុងដែលគ្រប់គ្រងដោយអង្គភាពនគរបាលការពារព្រំដែនបើកដៃឱ្យជនជាតិថៃ,ចិន,ឥណ្ឌូនេស៊ី..ចេញចូល មកទឹកដីក្រុងប៉ោយប៉ែត ដើម្បីបំរើការងារតាមអាគារអនឡាញពាសពេញក្រុងប៉ោយប៉ែត។

ករណីនេះគួរតែមានការស៊ើបអង្កេត ឲ្យបានច្បាស់លាស់ពីស្ថាប័នជំនាញ ពិសេសនាយកដ្ឋានបង្ក្រាបបទល្មើសល្បែងពាណិជ្ជកម្ម កម្ពុជាក៏ដូចជាអាជ្ញាធររដ្ឋបាលខេត្តបន្ទាយ មានជ័យនិងក្រុងប៉ោយប៉ែតផ្ទាល់។ ប្រជាពលរដ្ឋហាត់អស់សង្ឃឹមចំពោះនគរបាលក្រុងប៉ោយប៉ែត ក៏ដូចជាស្នងការនគរបាលខេត្តពីព្រោះមើលទៅហាក់ដូចជាមិនមានសមត្ថភាពគ្រប់គ្រាន់ ឬមិនមានឆន្ទៈទាល់តែសោះក្នុងការបង្ក្រាបល្បែងស៊ីសងអនឡាញ ក៏ដូចជាល្បែងផ្សេងទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន៕សូមរងចាំអានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
320 នាក់
ម្សិលមិញ :
536 នាក់
សប្តាហ៍នេះ :
3869 នាក់
ខែនេះ :
15314 នាក់
3 ខែនេះ :
47642 នាក់
សរុប :
777294 នាក់