ប្រភពឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ការកែទម្រង់ដើម្បីប្រមូលចំណូលក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំង ជនស៊ីវិលដើម្បីរកប្រាក់និង ប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា គំរាមកំហែងអ្នករកស៊ីដឹកទំនិញមកបិទបាំងរឿងអាស្រូវពុករលួយទង្វើរបស់ខ្លួន។ ក្រុមអ្នករកស៊ីមិនហ៊ានរឿងទទឹងចំពោះគយច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបងធ្វើគុណជាមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀ តណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយ ជាការស្រេចតែម្តង។ ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះដែរ។មេគយត្រពាំងផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុងខំប្រឹងប្រមូលលុយគ្រប់រូបភាព ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញគ្រប់ប្រភេទចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាមច្រកនេះទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះគឺថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ការប្រព្រឹត្តអំពើពុករលួយរបស់លោក មុឹង ដាវីន ព្រោះមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តពុក រលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។សមត្ថកិច្ចនានានៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបឲ្យដឹងថា លោក ម៉ឹង ដាវីន បានឲ្យមន្ត្រីគយនិងភ្នាក់ងារគយរួមទាំងជនស៊ីវិលផង ដើរគាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីដឹកទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញ ចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ ភាគ ច្រើនគឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។សព្វថ្ងៃនេះ នៅច្រកត្រពាំងផ្លុង មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញ,ចូលតាមច្ច្រកទ្វារនេះទេ គឺមានទាំងការបើកដៃឲ្យក្រុមឈ្មួញដឹកដំឡូងឆ្លងដែនដោយឃុបឃិតជាមួយមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ លោក មុឹង ដាវីន មិនបាច់ត្រួតពិនិត្យទៀតផង៕សូមអានបន្តភាគ២
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា