ភ្នំពេញ៖ ក្រោមលេសកំណែ ទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រកល្ហរតាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងកាន់តំណែងថ្មីជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រកប្រាក់ចំណូលជូនជាតិ។ ប៉ុន្តែតាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបអោយដឹង ថា ក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាប បទ ល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតៗដែលខ្លះគេជនស៊ីវិលនៅតាមបណ្ដាខេត្ត-ក្រុង ជាពិសេសនៅតាមច្រកព្រំដែនចេញ-ចូលនិងខ្សែរផ្លូវជាតិសំខាន់ ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការបង់លុយជាខែ និងការបង់ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត។ពួកជនស៊ីវិលនិងពេលខ្លះក៏រួមដំណើរជាមួយមន្ត្រីឯកសណ្ឋាន គយធ្វើសកម្មភាពជាចំហរចរចាជាមួយឈ្មួញរកស៊ីដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះ អាងថា ជាការខិតខំប្រឹងប្រែងរកចំណូលជូនជាតិ។ ប៉ុន្តែបើតាមប្រភពពីពួកឈ្មួញអះអាង ថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជក់សំណែនមិនឈប់ឈរដែលធ្វើឲ្យក្រុមឈ្មួញ ធុញទ្រាន់ជាខ្លាំង។រឿងនេះងាយយល់ទេ ប្រសិន បើគ្មានការបើកដៃពីលោក នូ សុីថា មន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ានគាបសង្កត់ពួកឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តនោះបានឡើយ។ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា មានជំនាញខាងពុករលួយឲ្យមន្ត្រី ជំនិតៗរបស់ខ្លួនទៅអនុវត្តន៍កាលពេលកន្លងមកនេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ទំនិញអាជីវករដឹកជញ្ជូនបន្តិចបន្តួច តាមរទេះឆ្លងដែនមានការប្រតាយប្រតប់គ្នានាគ្រាកន្លងទៅ។ បើតាមប្រភពសេចក្តីរាយការណ៍បន្ថែមថា មួយរយៈពេលក្រោយនេះសកម្មភាពគយ បានធ្វើអោយរំជើបរំជួលខ្លាំងនៅក្នុងចំណោមអ្នករកស៊ីព្រោះតែការគាប សង្កត់ខ្លាំងហួសហេតុទៅលើពួកគាត់។ប្រភពរាយការណ៍ទៀតថា គយដែលជាកូនចៅ របស់លោក នូ ស៊ីថា ចងក្រងជាប្រព័ន្ធនៃការតាមដានសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ ដោយមិនឲ្យផុតមួយរថយន្តណាឡើយ។ ពួកគេប្រើជនស៊ីវិលបន្លំខ្លួនដើម្បីឃ្លាំមើលការដឹកជញ្ជូនទំនិញរបស់ឈ្មួញនៅតាមច្រកព្រំដែនរវាងប្រទេសជិត ខាងគ្រប់ទីកន្លែង។ បន្ទាប់មកមន្ត្រីគយតូចតាចទាំងនោះ បានទាក់ទងទៅឈ្មួញដោយយកឈ្មោះរបស់លោក នូ ស៊ីថា ទៅគំរាមកំហែងអ្នករកស៊ីដឹកទំនិញឲ្យបង់ប្រាក់ឲ្យពួកខ្លួន។ ពួកគេតែងតែនិយាយថាវាជាវិធានការថ្មីឬចំណាត់ការថ្មីរបស់លោក នូ ស៊ីថា ដើម្បីរួម ចំណែកប្រមូលពន្ធជូនជាតិ។ ប៉ុន្តែពួកឈ្មួញដែលរកស៊ីដឹងយ៉ាងប្រាកដថា គឺមិនមែនដើម្បីប្រមូលលុយជូនជាតិអ្វីនោះទេផ្ទុយទៅវិញជាការប្រមូលលុយដាក់ហោប៉ៅរបស់ក្រុមលោក នូ ស៊ីថា នោះផ្ទាល់ច្រើនជាងប្រមូលពន្ធជូនជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា