ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិ នឯ.ក ធ្វើសប្បុរសធម៌ដល់ប្រជាពលរដ្ធ ទុរគតជនទីទាល់ក្រចំនួន២០ គ្រួសារ ក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពខ្វះខាត បានព្រឹកខ្វះល្ងាច ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក តំណាងដោយលោក កែវ ធូ និងសហការី រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះសាកសុខទុក្ខបងប្អូនប្រជាពលរដ្ធក្នុងមូលដ្ធានឧបសម្ព័ន្ធភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីជូនដល់គ្រួសារទុរគត្តជន និងទីទាល់ក្រ។ ក្នុងនោះផងដែរ លោកកែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក បានសម្តែងនូវមតិសាកសួរសុខទុក្ខដល់គ្រួសារទុរគត្តជន និងទីទ័លក្រ ដោយបិតិសោមនស្សក្រៃលែង។ ទន្ទឹមគ្នានោះដែរលោក បានបន្តអោយដឹងផងដេរថា: សូមឱ្យពុកម៉ែ បងប្អូនទាំងអស់រក្សាឲ្យបានកាន់តែខ្ពស់នូវសុខមាលភាព ទាំងផ្នែកអនាម័យ ជាពិសេសត្រូវនឹកគុណដល់ម្លប់សន្តិភាព ដែលមានសម្ដេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកទាំងទ្វេ តែងតែខិតខំ ស្វែងរកសន្តិភាព ជូនដល់ជាតិមាតុភូមិ និងដល់ពួកយើងទាំងអស់គ្នាផងដែរមិនតែប៉ុណ្ណោះគុណបំណាច់ដ៏ធំធេងរបស់លោកទាំងទ្វេ គឺមិនអាចកាត់ថ្លៃបាន។ លោកបន្តបន្ថែមឲ្យដឹងដែរថា: បើមិនមានលោកទាំងទ្វេនោះទេ យើងក៏មិនអាចមានថ្ងៃនេះដែរ ដូចពុកម៉ែ បងប្អូន ធ្លាប់ដឹងហើយថា: របបអាវខ្មៅវាពិបាកណាស់ ទម្រាំបានរហូតមកដល់សព្វថ្ងៃនេះ ហើយបើគ្មានសន្តិភាព ក៏យើងមិនអាចមានពេលជួបគ្នាដូចសព្វថ្ងៃនេះដែរ បើគ្មានក្រុមហ៊ុន ក៏គ្មានវត្តមានលោក ដូចពេលនេះផងដែរ ពោលដូចពុកម៉ែ បងប្អូនទាំងអស់ ធ្លាប់ដឹងនឹងយល់ច្បាស់នូវពាក្យ១ឃ្លាមកហើយថា (ផឹកទឹកនឹកដល់ប្រភព ជ្រកក្រោមម្លប់ នឹកដល់អ្នកដាំ)។ ក្នុងឱកាសនោះផងដែរ: លោក ភុម វាន្នី ហៅហេង ឧបសម្ព័ន្ធមេភូមិស្នងអនក៏បានថ្លែងអំណរអរគុណដោយផ្ទាល់ផងដែរ: ចំពោះលោក កែវ ធូ តំណាងក្រុមហ៊ុនទាំងជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមិន ឯ.ក ដែលលោកតែងតែផ្គត់ផ្គង់ ទំនុកបំរុង ធ្វើសប្បុរសធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោកជាហូរហែ និងសូមធ្វើការដឹងគុណ និងជូនពរដល់លោក រួមនិងសហការីរបស់លោក សូមឲ្យសម្រេចគ្រប់ភារកិច្ចការងារ ក្នុងការដឹកនាំឲ្យកាន់តែមានភាពរីកចម្រើនជារៀងរហូតផងដែរ។ មិនតែប៉ុណ្ណោះសោត: ចំពោះប្រជាពលរដ្ឋទុរគត្តជន និងទីទាល់ក្រចំនួន២០គ្រួសារ បានសាទរក្រៃ និងធ្វើការអំណរអរគុណ និងសាទរយ៉ាងក្រៃលែងចំពោះលោក កែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក ដែលលោកតែងតែ យកចិត្តទុកដាក់ក្នុងធ្វើមនុស្សធម៌ និងសប្បធម៌ក្នុងការចូលរួមរំលែកក្នុងជីវភាពខ្វះខាតរបស់ពួកគាត់ មិនថាតិចក្តីច្រើនក្តី ហើយក៏តែងតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះពួកគាត់មិនថាទាំងផ្នែកសុខភាព អនាម័យ និងបានចែករំលែកដំបូន្មានល្អៗដល់ពួកគាត់ក្នុងមូលដ្ឋានឧបសម្ព័ន្ធភូមិស្នងអន ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ផងដែរ។ សូមបញ្ជាក់ផងដែលថា: គ្រួសារទុរគត្តជននិងទីទាល់ក្រចំនួន២០គ្រួសារនេះ ដោយក្នុង១គ្រួសារទទួលបាន÷-អង្ករមួយបេចំនួន 20 គីឡូក្រាម-មីខ្លាឃ្មុំចំនួនមួយកេះ-ប្រេងឆាមួយដបចំណុះ 5 លីត្រ-ទឹកត្រីមួយដប-ទឹកសុីអុីវមួយដបរួមនឹងថវិកាចំនួន 10ម៉ឺនរៀលផងដែរ៕ ដោយ សហការីvoj
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា